Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:40 - ព្រះគម្ពីរខ្មែរសាកល

40 ព្រះអង្គ​យាង​ត្រឡប់មកវិញ​ម្ដងទៀត ក៏​ឃើញ​ពួកគេ​ដេកលក់ ដ្បិត​ភ្នែក​ពួកគេ​បើក​មិនរួច​។ ពួកគេ​មិន​ដឹង​ថា​គួរ​ទូល​អ្វី​តប​នឹង​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ពេល​ព្រះអង្គ​យាង​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​ទៀត​ ព្រោះ​ពួកគេ​ងងុយ​បើក​ភ្នែក​មិន​រួច​ ហើយ​គេ​មិន​ដឹង​ថា​ គួរ​ឆ្លើយ​នឹង​ព្រះអង្គ​យ៉ាង​ដូច​ម្ដេច​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 កាល​ព្រះ‌អង្គ​យាង​ត្រឡប់​មក​វិញ ទ្រង់​ឃើញ​គេ​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ បើក​មិន​រួច ហើយ​គេ​មិន​ដឹង​ជា​ទូល​ព្រះ‌អង្គ​ដូច​ម្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ព្រះអង្គ​វិល​ត្រឡប់​មក​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​មិន​រួច មិន​ដឹង​ទូល​ព្រះអង្គ​ដូច​ម្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 កាល​ទ្រង់​បាន​យាង​ត្រឡប់​មក​វិញ នោះ​ក៏​ឃើញ​គេ​កំពុង​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ គេ​មិន​ដឹង​ខ្លួន​ជា​ទូល​ឆ្លើយ​នឹង​ទ្រង់​ថា​ដូច​ម្តេច​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

40 អ៊ីសា​វិល​ត្រឡប់​មក​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់​ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​មិន​រួច មិន​ដឹង​ជម្រាប​អ៊ីសា​ដូច​ម្ដេច។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:40
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យូដា​តបថា​៖ “តើ​យើងខ្ញុំ​អាច​ឆ្លើយ​អ្វី​នឹង​លោកម្ចាស់​នៃខ្ញុំ​បាន​? តើ​យើងខ្ញុំ​អាច​និយាយ​អ្វី​បាន​? តើ​យើងខ្ញុំ​អាច​បញ្ជាក់ថា​យើងខ្ញុំ​ឥតទោស​ដូចម្ដេចបាន​? ព្រះ​បាន​ទត​ឃើញ​សេចក្ដីទុច្ចរិត​របស់​បាវបម្រើ​លោកម្ចាស់​ហើយ​។ មើល៍! យើងខ្ញុំ​នឹងធ្វើជា​ទាសករ​របស់​លោកម្ចាស់ គឺ​ទាំង​យើងខ្ញុំ ទាំង​អ្នកដែល​គេ​បាន​រកឃើញ​ពែង​នោះ​នៅក្នុង​ដៃ​គាត់”។


ព្រះយេស៊ូវ​យាង​ចេញ​ទៅ​អធិស្ឋាន​ម្ដងទៀត ដោយ​ទូល​ពាក្យ​ដដែល​។


ព្រះអង្គ​យាង​ត្រឡប់មកវិញ​ជា​លើក​ទីបី ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“តើ​អ្នករាល់គ្នា​នៅតែ​ដេកលក់ និង​សម្រាក​ទៀត​ឬ​? ល្មម​ហើយ ពេលវេលា​មក​ដល់​ហើយ មើល៍! កូនមនុស្ស​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្សបាប​ឥឡូវ​ហើយ​។


ពេត្រុស និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​គាត់​កំពុង​ដេកលង់លក់​។ ប៉ុន្តែ​នៅពេល​ភ្ញាក់ឡើង ពួកគេ​ក៏​ឃើញ​រស្មីរុងរឿង​របស់​ព្រះយេស៊ូវ និង​មនុស្ស​ពីរ​នាក់​ដែល​កំពុង​ឈរជាមួយ​ព្រះអង្គ​។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម