ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ
ម៉ាកុស 13:37 - Khmer Christian Bible ហើយអ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំក៏ប្រាប់មនុស្សគ្រប់គ្នាដែរថា ត្រូវប្រុងស្មារតី»។ ព្រះគម្ពីរខ្មែរសាកល អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំក៏ប្រាប់មនុស្សទាំងអស់ដែរថា: ចូរប្រុងស្មារតីចុះ!”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្តីដែលខ្ញុំប្រាប់អ្នករាល់គ្នានេះ ខ្ញុំប្រាប់ដល់មនុស្សទាំងអស់ គឺថា ចូរចាំយាមចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់និយាយប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា ចូរប្រុងស្មារតី!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នានេះ នោះខ្ញុំក៏ប្រាប់ដល់មនុស្សទាំងអស់ដែរ គឺថា ចូរចាំយាមចុះ។ អាល់គីតាប ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់ប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា ចូរប្រុងស្មារតី!»។ |
ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ
ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ត្រូវប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ពេលនោះចំពេលណាទេ
ដូច្នេះ អ្នករាល់គ្នាត្រូវប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ម្ចាស់ផ្ទះនឹងមកនៅពេលណាទេ ទោះជាពេលល្ងាច ពេលយប់អធ្រាត្រ ពេលមាន់រងាវ ឬពេលព្រឹកព្រលឹមក្ដី
ចូរធ្វើដូច្នេះដោយដឹងពីពេលវេលាចុះថា ដល់ម៉ោងសម្រាប់អ្នករាល់គ្នាត្រូវភ្ញាក់ហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើងមកជិតបង្កើយជាងពេលដែលយើងទើបតែបានជឿ