ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនឃើញរបស់ទាំងអស់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ថ្មដែលត្រួតលើគ្នានៅទីនេះនឹងត្រូវរើចោលគ្មានសល់ឡើយ»។
ម៉ាកុស 13:2 - Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅសិស្សនោះថា៖ «តើអ្នកឃើញអគារធំៗទាំងនោះដែរឬទេ? ថ្មដែលត្រួតលើគ្នានៅទីនោះទាំងអស់នឹងត្រូវរើចោលគ្មានសល់ឡើយ» ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“តើអ្នកឃើញអគារធំៗទាំងនេះឬទេ? នៅទីនេះគ្មានថ្មណាមួយដែលសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកឃើញអាគារធំៗទាំងនេះឬទេ? នឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើឃើញមន្ទីរធំទាំងនេះឬទេ បន្តិចទៀត នឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ អាល់គីតាប អ៊ីសាប្រាប់ទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ សំណង់ដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ |
ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនឃើញរបស់ទាំងអស់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ថ្មដែលត្រួតលើគ្នានៅទីនេះនឹងត្រូវរើចោលគ្មានសល់ឡើយ»។
«អ្វីដែលអ្នករាល់គ្នាឃើញទាំងនេះ នៅថ្ងៃមកដល់ ថ្មដែលត្រួតលើគ្នានឹងត្រូវរើចោលគ្មានសល់ឡើយ»។
ដ្បិតយើងបានឮគាត់និយាយថា យេស៊ូជាអ្នកក្រុងណាសារ៉ែតនេះនឹងបំផ្លាញកន្លែងនេះចោល ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលលោកម៉ូសេបានប្រគល់ឲ្យយើងទៀតផង»។
ប៉ុន្ដែ ចូរទុកទីលានខាងក្រៅព្រះវិហារដោយឡែក កុំវាស់ទីនោះឡើយ ដ្បិតទីនោះត្រូវបានប្រគល់ឲ្យសាសន៍ដទៃ ហើយពួកគេនឹងជាន់ឈ្លីទីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។