ពួកសម្ដេចសង្ឃយកកាក់ប្រាក់ទាំងនោះមក ហើយនិយាយថា៖ «វាមិនត្រូវតាមវិន័យទេ ដែលដាក់កាក់ទាំងនេះទៅក្នុងហិបតង្វាយ ព្រោះវាជាថ្លៃឈាម»។
ម៉ាកុស 12:41 - Khmer Christian Bible ពេលព្រះយេស៊ូអង្គុយនៅទល់មុខហិបតង្វាយ និងមើលរបៀបដែលបណ្ដាជនដាក់កាក់ទៅក្នុងហិបតង្វាយ ហើយមានអ្នកមានជាច្រើនបានដាក់កាក់យ៉ាងច្រើនចូលទៅក្នុងនោះ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវគង់ចុះទល់មុខទីដាក់តង្វាយ ទតមើលរបៀបដែលប្រជាជនដាក់លុយកាក់ទៅក្នុងហិបតង្វាយ។ អ្នកមានជាច្រើននាក់ដាក់លុយកាក់យ៉ាងច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវគង់ទល់មុខហិបតង្វាយ ទតមើលបណ្តាជនដាក់តង្វាយទៅក្នុងហិបតង្វាយនោះ។ អ្នកមានជាច្រើន ដាក់ប្រាក់យ៉ាងច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ព្រះយេស៊ូវគង់ទល់មុខនឹងឃ្លាំង ក៏ទតមើលទៅហ្វូងមនុស្ស ដែលគេដាក់ដង្វាយក្នុងឃ្លាំងជាយ៉ាងដូចមេ្ដច មានអ្នកមានជាច្រើន គេដាក់ច្រើន អាល់គីតាប អ៊ីសានៅមុខហិបជំនូន អ៊ីសាមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ |
ពួកសម្ដេចសង្ឃយកកាក់ប្រាក់ទាំងនោះមក ហើយនិយាយថា៖ «វាមិនត្រូវតាមវិន័យទេ ដែលដាក់កាក់ទាំងនេះទៅក្នុងហិបតង្វាយ ព្រោះវាជាថ្លៃឈាម»។
ហើយមានស្ដ្រីមេម៉ាយក្រីក្រម្នាក់មកដល់ គាត់បានដាក់កាក់តែពីរឡិបតា ដែលស្មើនឹងមួយកូដ្រានប៉ុណ្ណោះ
ព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ នៅពេលកំពុងបង្រៀននៅក្បែរហិបតង្វាយនៅក្នុងព្រះវិហារ ប៉ុន្ដែគ្មានអ្នកណាម្នាក់ចាប់ព្រះអង្គទេ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ។