ពួកគេបានវង្វេងចេញពីសេចក្ដីពិតដោយនិយាយថា ការរស់ឡើងវិញបានកើតមានរួចហើយ ហើយពួកគេក៏បង្វែរអ្នកខ្លះចេញពីជំនឿទៀតផង។
ម៉ាកុស 12:18 - Khmer Christian Bible ឯពួកអ្នកខាងគណៈសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ បានមកឯព្រះអង្គ ហើយសួរព្រះអង្គថា៖ ព្រះគម្ពីរខ្មែរសាកល ក្រោយមក មានពួកសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ មករកព្រះយេស៊ូវ។ ពួកគេទូលសួរព្រះអង្គថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពួកសាឌូស៊ីខ្លះដែលពោលថា គ្មានការរស់ឡើងវិញ បានមកជួបព្រះអង្គ ទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសាឌូស៊ី ដែលថា គ្មានសេចក្ដីរស់ឡើងវិញ គេក៏មកទូលសួរទ្រង់ថា អាល់គីតាប មានពួកខាងគណៈសាឌូស៊ីចូលមកជួបអ៊ីសា។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេសួរអ៊ីសាថា៖ |
ពួកគេបានវង្វេងចេញពីសេចក្ដីពិតដោយនិយាយថា ការរស់ឡើងវិញបានកើតមានរួចហើយ ហើយពួកគេក៏បង្វែរអ្នកខ្លះចេញពីជំនឿទៀតផង។