អ្នកទាំងពីរបានឆ្លើយទៅពួកគេ ដូចដែលព្រះយេស៊ូបានប្រាប់ ហើយពួកគេក៏អនុញ្ញាតឲ្យ
ម៉ាកុស 11:7 - Khmer Christian Bible អ្នកទាំងពីរនោះដឹកកូនលាមកឯព្រះយេស៊ូ ហើយបានក្រាលអាវរបស់គេលើខ្នងវា រួចព្រះអង្គក៏អង្គុយលើកូនលានោះ ព្រះគម្ពីរខ្មែរសាកល ពួកគេដឹកកូនលានោះមកឯព្រះយេស៊ូវ ហើយក្រាលអាវវែងរបស់ខ្លួនលើវា ព្រះអង្គក៏គង់លើកូនលានោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងពីរដឹកកូនលានោះមកថ្វាយព្រះយេស៊ូវ យកអាវរបស់ខ្លួនក្រាលលើវា ហើយព្រះអង្គក៏ឡើងគង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់លើខ្នងកូនលានោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំង២ដឹកនាំកូនលាមកឯព្រះយេស៊ូវ រួចក្រាលអាវលើវា ហើយទ្រង់ឡើងគង់ អាល់គីតាប សិស្សទាំងពីរដឹកវាយកមកឲ្យអ៊ីសា ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា អ៊ីសាក៏ឡើងជិះលើខ្នងកូនលានោះ។ |
អ្នកទាំងពីរបានឆ្លើយទៅពួកគេ ដូចដែលព្រះយេស៊ូបានប្រាប់ ហើយពួកគេក៏អនុញ្ញាតឲ្យ
មនុស្សជាច្រើនបានក្រាលអាវរបស់គេលើផ្លូវ អ្នកខ្លះទៀតបានកាត់មែកឈើពីចម្ការ មកក្រាលលើផ្លូវដែរ