ម៉ាកុស 10:41 - Khmer Christian Bible ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ចាប់ផ្ដើមទាស់ចិត្ដនឹងលោកយ៉ូហាន និងលោកយ៉ាកុប ព្រះគម្ពីរខ្មែរសាកល នៅពេលបានឮដូច្នេះ សាវ័កដប់នាក់ក៏ចាប់ផ្ដើមទើសចិត្តនឹងយ៉ាកុប និងយ៉ូហាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលសិស្សដប់នាក់ទៀតបានឮដូច្នោះ គេចាប់ផ្ដើមខឹងនឹងយ៉ាកុប និងយ៉ូហាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលសិស្សដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាល១០នាក់ឯទៀតបានឮសេចក្ដីនោះ នោះគេក៏នឹកតូចចិត្តនឹងយ៉ាកុប ហើយនឹងយ៉ូហាន អាល់គីតាប កាលសិស្សដប់នាក់ទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងយ៉ាកកូប និងយ៉ូហាន ជាខ្លាំង។ |
ព្រះយេស៊ូហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងលើសាសន៍ដទៃ គឺត្រួតត្រាលើគេ ហើយពួកអ្នកធំរបស់គេក៏ប្រើសិទ្ធិអំណាចលើគេដែរ
ពេលនោះក៏កើតមានការឈ្លោះប្រកែកគ្នាអំពីអ្នកដែលទំនងជាអ្នកធំជាងគេក្នុងចំណោមពួកគេ។
ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកស្ដេចនៃជនជាតិនានាគ្រប់គ្រងលើប្រជាជន ហើយពួកអ្នកមានសិទ្ធិអំណាចលើប្រជាជន គេហៅថា ពួកអ្នកមានគុណ
ចូរស្រឡាញ់គ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរគោរពគ្នាទៅវិញទៅមកដោយការផ្ដល់កិត្ដិយស
ចូរកុំធ្វើអ្វីដោយការប្រជែង ឬដោយចិត្ដអំនួតឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួនទាំងគិតថា អ្នកដទៃប្រសើរជាងខ្លួនឯង។
តើអ្នករាល់គ្នាស្មានថាបទគម្ពីរគ្មានប្រយោជន៍ឬ ដែលបានចែងទុកថា ព្រះវិញ្ញាណដែលព្រះជាម្ចាស់ឲ្យសណ្ឋិតនៅក្នុងយើងនោះ ព្រះអង្គស្រឡាញ់ដោយចិត្ដប្រចណ្ឌ