ម៉ាកុស 10:42 - Khmer Christian Bible42 ព្រះយេស៊ូហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងលើសាសន៍ដទៃ គឺត្រួតត្រាលើគេ ហើយពួកអ្នកធំរបស់គេក៏ប្រើសិទ្ធិអំណាចលើគេដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល42 ព្រះយេស៊ូវទ្រង់ហៅពួកគេមក មានបន្ទូលថា៖“អ្នករាល់គ្នាដឹងហើយថា ពួកដែលរាប់ជាមេគ្រប់គ្រងរបស់សាសន៍ដទៃ ជិះជាន់លើសាសន៍របស់ខ្លួន ហើយអ្នកធំរបស់ពួកគេក៏ប្រើអំណាចលើពួកគេដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 ព្រះយេស៊ូវហៅអ្នកទាំងនោះមក ហើយមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាដឹងថា ក្នុងចំណោមពួកសាសន៍ដទៃ អស់អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រង គេជិះជាន់លើប្រជារាស្រ្ត ហើយពួកអ្នកធំរបស់គេ ក៏ប្រើអំណាចលើគេដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ត្រ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកអ្នកដែលបានរាប់ជាចៅហ្វាយនៃសាសន៍ដទៃ គេគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ សូមមើលជំពូកអាល់គីតាប42 អ៊ីសាហៅសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ដ្រ។ សូមមើលជំពូក |