ម៉ាកុស 1:37 - Khmer Christian Bible លុះបានឃើញព្រះអង្គហើយ ពួកគេទូលថា៖ «មនុស្សគ្រប់គ្នាកំពុងរកលោក» ព្រះគម្ពីរខ្មែរសាកល លុះរកឃើញហើយ ក៏ទូលថា៖ “មនុស្សទាំងអស់កំពុងរកលោក!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះបានឃើញព្រះអង្គហើយ គេក៏ទូលព្រះអង្គថា៖ «មនុស្សគ្រប់គ្នាកំពុងស្វែងរកព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាបានឃើញទ្រង់ហើយ នោះក៏ទូលថា មនុស្សទាំងអស់កំពុងតែរកទ្រង់ អាល់គីតាប លុះបានជួបហើយគេជម្រាបថា៖ «គេខំស្វែងរកតួនគ្រប់ៗគ្នា»។ |
ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរយើងនាំគ្នាទៅក្រុងផ្សេងៗដែលនៅជិតនេះ ដើម្បីឲ្យខ្ញុំប្រកាសនៅទីនោះដែរ ដ្បិតខ្ញុំមកដើម្បីធ្វើការនេះឯង»។
មនុស្សមកពីគ្រប់ទីកន្លែងក្នុងស្រុកយូដា និងក្រុងយេរូសាឡិមបានមកឯលោកយ៉ូហាន ដើម្បីទទួលសារភាពបាបរបស់ខ្លួន ព្រមទាំងទទួលពិធីជ្រមុជទឹកពីគាត់ក្នុងអូរយ័រដាន់។
បើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះទៀត នោះមនុស្សទាំងអស់មុខជាជឿគាត់មិនខាន ហើយពួកជនជាតិរ៉ូមនឹងមកយកទាំងកន្លែង និងជនជាតិរបស់យើងផង»។
ពេលនោះពួកអ្នកខាងគណៈផារិស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនឈ្នះទេ មើល៍ មនុស្សទៅតាមអ្នកនោះអស់ហើយ!»។
ដូច្នេះពួកគេក៏មកជួបលោកយ៉ូហានប្រាប់ថា៖ «លោកគ្រូ អ្នកដែលបាននៅជាមួយលោកកាលនៅត្រើយម្ខាងនៃអូរយ័រដាន់ គឺជាអ្នកដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ មើល៍ គាត់កំពុងធ្វើពិធីជ្រមុជទឹកដែរ ហើយមនុស្សគ្រប់គ្នានាំគ្នាទៅឯគាត់»។