រួចចូរបោះបាវបម្រើចោលម្សៀតនេះ ទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅទៅ ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
ភីលេម៉ូន 1:11 - Khmer Christian Bible កាលពីដើម អូនេស៊ីមគ្មានប្រយោជន៍សម្រាប់អ្នកទេ ប៉ុន្ដែឥឡូវនេះគាត់មានប្រយោជន៍ទាំងសម្រាប់អ្នក និងខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ពីមុន គាត់គ្មានប្រយោជន៍ដល់អ្នកទេ ប៉ុន្តែឥឡូវនេះ គាត់មានប្រយោជន៍ដល់អ្នកផង ដល់ខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីដើមគាត់គ្មានប្រយោជន៍សម្រាប់អ្នកមែន តែឥឡូវនេះ គាត់ពិតជាមានប្រយោជន៍សម្រាប់អ្នក ហើយក៏មានប្រយោជន៍សម្រាប់ខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីដើម គាត់គ្មានប្រយោជន៍អ្វីសម្រាប់លោកប្អូនមែន ប៉ុន្តែ ឥឡូវនេះ គាត់ប្រាកដជាមានប្រយោជន៍សម្រាប់លោកប្អូន ក៏ដូចជាមានប្រយោជន៍សម្រាប់ខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីដើមជាអ្នកគ្មានប្រយោជន៍ដល់អ្នកទេ តែឥឡូវនេះ មានប្រយោជន៍ដល់ទាំងអ្នក នឹងខ្ញុំផង ខ្ញុំចាត់គាត់មកឯអ្នកវិញ អាល់គីតាប ពីដើមគាត់គ្មានប្រយោជន៍អ្វីសម្រាប់លោកប្អូនមែន ប៉ុន្ដែឥឡូវនេះ គាត់ប្រាកដជាមានប្រយោជន៍សម្រាប់លោកប្អូន ក៏ដូចជាមានប្រយោជន៍សម្រាប់ខ្ញុំដែរ។ |
រួចចូរបោះបាវបម្រើចោលម្សៀតនេះ ទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅទៅ ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
ព្រោះកូនប្រុសរបស់ខ្ញុំនេះបានស្លាប់ហើយ ប៉ុន្ដែរស់ឡើងវិញ វាបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ។ រួចពួកគេក៏ចាប់ផ្ដើមអរសប្បាយ។
ដូច្នេះត្រូវតែអរសប្បាយ និងមានអំណរឡើង ព្រោះប្អូនប្រុសរបស់កូននេះបានស្លាប់ហើយ តែរស់ឡើងវិញ និងបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ»។
អ្នករាល់គ្នាក៏ដូច្នោះដែរ ពេលណាអ្នករាល់គ្នាធ្វើកិច្ចការទាំងអស់តាមបង្គាប់ ចូរអ្នករាល់គ្នានិយាយថា យើងជាបាវបម្រើដែលគ្មានតម្លៃ គឺយើងធ្វើអ្វីៗតាមតួនាទីរបស់យើងប៉ុណ្ណោះ»។
មនុស្សគ្រប់គ្នាបានវង្វេង ហើយត្រលប់ជាឥតបានការទាំងអស់គ្នា គ្មានអ្នកណាម្នាក់ធ្វើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ
មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ សូមនាំម៉ាកុសមកជាមួយផង ដ្បិតគាត់មានប្រយោជន៍សម្រាប់ខ្ញុំនៅក្នុងមុខងារបម្រើ
ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ ឈ្មោះអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលខ្ញុំជាប់ចំណង
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយពីដើមអ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្ដាករុណាទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានទទួលហើយ។