ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ភីលីព 1:24 - Khmer Christian Bible

ប៉ុន្ដែ​ម្យ៉ាង​ទៀត​ ខ្ញុំ​នៅ​ក្នុង​រូបកាយ​នេះ​តទៅ​ទៀត​ នោះ​ចាំបាច់​ជាង​សម្រាប់​អ្នក​រាល់គ្នា​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ការ​ដែល​ខ្ញុំ​បន្ត​នៅក្នុង​សាច់ឈាម​នេះ ចាំបាច់​ជាង​សម្រាប់​អ្នករាល់គ្នា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ដែល​រស់​នៅ​ក្នុង​សាច់​ឈាម​តទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម្យ៉ាង​ទៀត បើ​ខ្ញុំ​នៅ​រស់​ក្នុង​លោក​នេះ​ត​ទៅ​មុខ នោះ​មាន​ប្រយោជន៍​ជាង​សម្រាប់​បងប្អូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង

សូមមើលជំពូក

អាល់គីតាប

ម្យ៉ាង​ទៀត បើ​ខ្ញុំ​នៅ​រស់​ក្នុង​លោក​នេះ​ត​ទៅ​មុខ នោះ​មាន​ប្រយោជន៍​ជាង​សម្រាប់​បង​ប្អូន។

សូមមើលជំពូក



ភីលីព 1:24
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ពិត​ថា​ ការ​ដែល​ខ្ញុំ​ទៅ​ នោះ​វា​ល្អ​ប្រសើរ​សម្រាប់​អ្នក​រាល់គ្នា​វិញ​ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ​ នោះ​អ្នក​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់គ្នា​ដែរ​ ប៉ុន្ដែ​បើ​ខ្ញុំ​ទៅ​វិញ​ ខ្ញុំ​នឹង​ចាត់​អ្នក​ជំនួយ​នោះ​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​


ប៉ុន្ដែ​បើ​ការ​រស់នៅ​ខាង​រូបកាយ​នេះ​ ជា​កិច្ចការ​ដែល​មាន​ផលផ្លែ​សម្រាប់​ខ្ញុំ​ នោះ​ខ្ញុំ​មិន​ដឹង​ថា​នឹង​ជ្រើស​រើស​យក​មួយ​ណា​ទេ​


ពេល​នេះ​ខ្ញុំ​រារែក​ដោយសារ​សេចក្ដី​ទាំង​ពីរ​យ៉ាង​ ម្យ៉ាង​គឺ​ចង់​ទៅ​នៅ​ជាមួយ​ព្រះគ្រិស្ដ​ ដ្បិត​ការ​នេះ​ប្រសើរ​ជាង​ខ្លាំង​ណាស់​