លោកប៉ូលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ដ្រាដែរ ហើយនៅទីនោះ មានសិស្សម្នាក់ឈ្មោះធីម៉ូថេ ជាកូនប្រុសរបស់ស្ដ្រីជនជាតិយូដាម្នាក់ជាអ្នកជឿ ប៉ុន្ដែឪពុកជាជនជាតិក្រេក
កូឡុស 1:1 - Khmer Christian Bible ខ្ញុំប៉ូលជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ និងធីម៉ូថេជាបងប្អូន ព្រះគម្ពីរខ្មែរសាកល ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ និងធីម៉ូថេ ជាបងប្អូនយើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ និងលោកធីម៉ូថេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយនូវព្រះហឫទ័យព្រះ អាល់គីតាប ខ្ញុំ ប៉ូល ដែលអុលឡោះគាប់ចិត្តតែងតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា និងលោកធីម៉ូថេ |
លោកប៉ូលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ដ្រាដែរ ហើយនៅទីនោះ មានសិស្សម្នាក់ឈ្មោះធីម៉ូថេ ជាកូនប្រុសរបស់ស្ដ្រីជនជាតិយូដាម្នាក់ជាអ្នកជឿ ប៉ុន្ដែឪពុកជាជនជាតិក្រេក
ខ្ញុំប៉ូលជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាសាវកម្នាក់ដែលត្រូវបានត្រាស់ហៅ ព្រមទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់
ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅតាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងលោកសូស្ថេនជាបងប្អូន។
ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូ តាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស រួមទាំងពួកបរិសុទ្ធទាំងអស់នៅស្រុកអាខៃទាំងមូល
ខ្ញុំប៉ូល ជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ ជូនចំពោះពួកបរិសុទ្ធ និងពួកអ្នកស្មោះត្រង់ទាំងឡាយនៅក្នុងព្រះគ្រិស្ដយេស៊ូដែលនៅក្រុងអេភេសូរ
ខ្ញុំប៉ូល និងធីម៉ូថេជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ ជូនចំពោះពួកបរិសុទ្ធទាំងអស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកអ្នកមើលខុសត្រូវ និងពួកអ្នកជំនួយនៅក្រុងភីលីព
ខ្ញុំប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ដ។
ហើយចាត់ធីម៉ូថេជាបងប្អូនរបស់យើង និងជាអ្នករួមការងារបម្រើព្រះជាម្ចាស់ក្នុងដំណឹងល្អរបស់ព្រះគ្រិស្ដឲ្យទៅពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នាខាងឯជំនឿ
ខ្ញុំប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។
ខ្ញុំប៉ូល ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូ និងធីម៉ូថេជាបងប្អូន ជូនចំពោះលោកភីលេម៉ូនជាទីស្រឡាញ់ និងជាអ្នករួមការងារជាមួយយើង
សូមជ្រាបថា គេបានដោះលែងធីម៉ូថេជាបងប្អូនរបស់យើងហើយ បើគាត់មកដល់ឆាប់ៗនេះ ខ្ញុំនឹងមកជួបអ្នករាល់គ្នាជាមួយនឹងគាត់ដែរ។