ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 9:6 - Khmer Christian Bible

គាត់​ក៏​សួរ​ ទាំង​នឹក​អស្ចារ្យ​ និង​ភ័យ​រន្ធត់​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?»​ ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖]​ «ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ចុះ​ ដ្បិត​នៅ​ទីនោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​ក្រោកឡើង ហើយ​ចូលទៅ​ក្នុង​ទីក្រុង​ចុះ​! នោះ​គេ​នឹង​ប្រាប់​អ្នក​នូវ​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នៅ​ទីនោះនឹងមាន​គេ​ប្រាប់​អ្នក​ពី​កិច្ច‌ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គាត់​ក៏​ញាប់‌ញ័រ ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ

សូមមើលជំពូក

អាល់គីតាប

ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី‌ក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ»។

សូមមើលជំពូក



កិច្ចការ 9:6
33 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ជា​ច្រើន​ដែល​នៅ​មុខ​គេនឹង​ត្រលប់​ជា​នៅ​ក្រោយ​បង្អស់​ ឯ​អ្នក​នៅ​ក្រោយ​បង្អស់​នឹង​នៅ​មុខ​គេ​វិញ។​


នោះ​បណ្ដាជន​ក៏​សួរ​ទៅ​គាត់​ថា៖​ «ដូច្នេះ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច?»​


ពួកគេ​ឆ្លើយ​ថា៖​ «លោក​កូនេលាស​ជា​នាយ​ទាហាន​ ជា​មនុស្ស​សុចរិត​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ គាត់​បាន​ទទួល​ការ​បើកសំដែង​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។​


ដូច្នេះ​ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​ ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក​ដែល​នៅ​ក្បែរ​មាត់​សមុទ្រ។​


ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ជាមួយ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន។​ ផ្ទះ​របស់​អ្នក​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ​ [គាត់​នឹង​ប្រាប់​អ្នក​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ]»។​


ពេល​ពួកគេ​ស្ដាប់​ឮ​ដូច្នេះ​ហើយ​ ពួកគេ​ក៏​មាន​សេចក្ដី​ប៉ះពាល់​ចិត្ដ​ និង​បាន​សួរ​ទៅ​លោក​ពេត្រុស​ ព្រមទាំង​សាវក​ឯទៀត​ថា៖​ «ឱ​បងប្អូន​អើយ!​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​


ហើយ​ខ្ញុំ​ក៏​សួរ​ថា​ ព្រះជាម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់​ចុះ​ ដ្បិត​នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ឡាយ​ដែល​បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​


ប៉ុន្ដែ​ចូរ​ក្រោក​ឈរ​ឡើង​ ដ្បិត​យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ​នេះ​ ដើម្បី​តែងតាំង​អ្នក​ជា​អ្នកបម្រើ​ និង​ជា​សាក្សី​អំពី​ហេតុការណ៍​ដែល​អ្នក​បាន​ឃើញ​យើង​ ព្រមទាំង​ហេតុការណ៍​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​


គាត់​ក៏​សួរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?» ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន​ [ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់»។​


រីឯ​លោក​អេសាយ​វិញ​មាន​ចិត្ដ​ក្លាហាន​ ហើយ​គាត់​បាន​ថ្លែង​ថា៖​ «យើង​ឲ្យ​ពួកអ្នក​ដែល​មិន​បាន​ស្វែង​រក​យើង​បាន​ឃើញ​យើង​ ព្រមទាំង‍​បង្ហាញ​ឲ្យ​ពួកអ្នក​ដែល​មិន​បាន​សួរ​រក​យើង​ឃើញ​យើង​ដែរ»។​


ព្រោះ​ពួកគេ​មិន​យល់​អំពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ ហើយ​ពួកគេ​ខំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​សុចរិត​ដោយ​មិន​បាន​ចុះចូល​តាម​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ឡើយ​


គម្ពីរ​វិន័យ​ចូល​មក​ ដើម្បី​ឲ្យ​កំហុស​កើន​ឡើង​ ប៉ុន្ដែ​កន្លែង​ណា​ដែល​មាន​បាប​កើន​ឡើង​ នោះ​ព្រះគុណ​ក៏​ចម្រើន​ឡើង​ជាបរិបូរ​លើស​នោះ​ទៅ​ទៀត​


កាល​គ្មាន​គម្ពីរ​វិន័យ​នៅ​ឡើយ​ ខ្ញុំ​មាន​ជីវិត​ ប៉ុន្ដែ​ពេល​មាន​បញ្ញត្ដិ​ នោះ​បាប​បាន​រស់​ឡើង​វិញ​ រីឯ​ខ្ញុំ​បាន​ស្លាប់​


ដូច្នេះ​ ឱ​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​សម្រេច​ឲ្យ​បាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់គ្នា​ដោយ​ការ​កោតខ្លាច​ និង​ញាប់ញ័រ​ចុះ​ គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​ជា​ដរាប​មក​ហើយ​ មិន​មែន​គ្រាន់តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ នៅ​ពេល​ខ្ញុំ​មិន​នៅ​ ចូរ​ស្ដាប់​បង្គាប់​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចុះ​


ប៉ុន្ដែ​ព្រះអង្គ​ផ្ដល់​ព្រះគុណ​កាន់​តែ​ខ្លាំង​ឡើង‍ៗ​ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអង្គ​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ ប៉ុន្ដែ​ផ្ដល់ព្រះគុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ​»។​