ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 9:36 - Khmer Christian Bible

នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ​តេប៊ីថា​ ដែល​ហៅ​ថា​ឌ័រកាស​មាន​ន័យ​ថា​ក្ដាន់។​ ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​អំពើ​ល្អ​ និង​បាន​ដាក់​ទាន​ជាច្រើន​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​យ៉ុបប៉េ​មាន​សិស្ស​ម្នាក់​ឈ្មោះ​តេប៊ីថា (​តេប៊ីថា មានអត្ថន័យប្រែថា ក្ដាន់​)​។ នាង​បាន​ពេញ​ដោយ​អំពើល្អ និង​ការចែកទាន ដែល​នាង​តែងតែ​ធ្វើ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ក្រុង​យ៉ុប‌ប៉េ មាន​សិស្ស​ម្នាក់ ឈ្មោះ​តេ‌ប៊ី‌ថា ភាសាក្រិក​ហៅ​ថា ឌ័រកាស។ នាង​បាន​ធ្វើ​អំពើ​ល្អ និង​ដាក់​ទាន​ជា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ក្រុង​យ៉ុប‌ប៉េ មាន​ស្ត្រី​ម្នាក់​ឈ្មោះ តេប៊ី‌ថា ភាសា​ក្រិក​ថា “ឌ័រកាស” នាង​ជា​សិស្ស*​ដែរ នាង​តែង​ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្រុង​យ៉ុបប៉េ​ក៏​ដែរ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន

សូមមើលជំពូក

អាល់គីតាប

នៅ​ក្រុង​យ៉ុប‌ប៉េ មាន​ស្ដ្រី​ម្នាក់ ឈ្មោះ​តេប៊ីថា ភាសា​ក្រិក​ថា “ឌ័រកាស”នាង​ជា​សិស្ស​ដែរ នាង​តែង​ប្រព្រឹត្ដ​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។

សូមមើលជំពូក



កិច្ចការ 9:36
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​ក៏​ធ្វើ​ដូច្នោះ​ដែរ​ គឺ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត​


ព្រោះ​ខ្ញុំ​ជា​ដើម​ទំពាំងបាយជូរ​ ឯ​អ្នក​រាល់គ្នា​ជា​មែក​ អ្នកណា​នៅ​ជាប់​នឹង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ​ អ្នក​នោះ​នឹង​បង្កើត​ផល​បាន​ច្រើន​ ព្រោះ​បើ​ដាច់​ចេញ​ពី​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។​


ដ្បិត​ព្រះវរបិតា​របស់​ខ្ញុំ​បាន​តម្កើង​ឡើង​ ដោយសារ​តែ​សេចក្ដី​នេះឯង​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បង្កើត​ផល​បាន​ច្រើន​ យ៉ាង​នោះ​អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។​


ពេល​នោះ​ លោក​ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ក្នុង​ផ្ទះ​ និង​បាន​ឲ្យ​ពួកគេ​សម្រាក។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ជាមួយ​ពួកគេ​ ទាំង​មាន​បងប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉េ​ រួម​ដំណើរ​ទៅ​ជាមួយ​ដែរ‍។​


ហើយ​និយាយ​មក​ខ្ញុំ​ថា​ កូនេលាស​អើយ!​ ព្រះជាម្ចាស់​បាន​ឮ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ​ ក៏​បាន​នឹកចាំ​ការ​ដាក់​ទាន​របស់​អ្នក​ដែរ​


ក្រោយ​ពី​បាន​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ទាំងឡាយ​រួច​ហើយ​ គាត់​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ។​


ហើយ​គាត់​បាន​រៀបរាប់​ប្រាប់​យើង​អំពី​ហេតុការណ៍​ដែល​គាត់​បាន​ឃើញ​ទេវតា​ឈរ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ ទាំង​ប្រាប់​ថា​ ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​


«កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ នោះ​ខ្ញុំ​បាន​លង់​នៅ​ក្នុង​សុបិន​និមិត្ដ​ ក៏​ឃើញ​វត្ថុ​ម្យ៉ាង​ ដូចជា​កម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​ មាន​ចង​ជ្រុង​ទាំង​បួន​ ដែល​បាន​សម្រូត​ចុះ​ពី​លើ​មេឃ​មក‍​ឯ​ខ្ញុំ​


ពេល​ពួក​សិស្ស​បាន​ឮ​ថា​ លោក​ពេត្រុស​នៅ​ក្នុង​ក្រុង​លីដា​ ហើយ​ដោយសារ​ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉េ​ ដូច្នេះ​ពួកគេ​ក៏​ចាត់​មនុស្ស​ពីរ​នាក់​ឲ្យ​ទៅ​អង្វរ​គាត់​ថា៖​ «សូម​មក​កន្លែង​របស់​យើង​ កុំ​បង្អង់​ឡើយ»​


ដំណឹង​នេះ​បាន​ឮ​សុសសាយ​ពាសពេញ​ក្រុង​យ៉ុបប៉េ​ ហើយ​មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអម្ចាស់។​


ព្រោះ​យើង​ជា​ស្នា​ព្រះហស្ដរ​បស់​ព្រះជាម្ចាស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​ការ​ល្អ​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ជា​មុន​ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។​


ទាំង​បាន​ពេញ​ដោយ​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​សម្រាប់​ការ​សរសើរ​តម្កើង​ និង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​


ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​រស់នៅ​ស័ក្ដិសម​នឹង​ព្រះអម្ចាស់​ ទាំង​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នៅ​ក្នុង​ការ​ទាំង​អស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បង្កើត​ផលផ្លែ​នៅ​ក្នុង​គ្រប់​ការ​ល្អ​ ព្រមទាំង​ចម្រើន​ឡើង​នៅ​ក្នុង​ការ​យល់​ដឹង​អំពី​ព្រះជាម្ចាស់​


ដ្បិត​អ្នក​រាល់គ្នា​ស្រឡាញ់​បងប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន​ទាំង​មូល​មែន​ ប៉ុន្ដែ​បងប្អូន​អើយ!​ យើង​សូម​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នោះ​កាន់​តែ​ខ្លាំង​ឡើងៗ​


ហើយ​គាត់​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ដោយ​ព្រោះ​អំពើ​ល្អ​ទាំងឡាយ​ គឺ​បាន​ចិញ្ចឹម​កូន​ បាន​ទទួល​អ្នក​ដទៃ​ដោយ​រាក់ទាក់​ បាន​លាង​ជើង​ឲ្យ​ពួក​បរិសុទ្ធ​ បាន​ជួយ​អ្នក​រងទុក្ខ​លំបាក​ និង​បាន​ខំ​ប្រព្រឹត្ដ​ល្អ​គ្រប់​បែប​យ៉ាង។​


ដែល​ព្រះ​អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ជំនួស​យើង​ ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​គ្រប់​បែប​យ៉ាង​ ហើយ​សម្អាត​ប្រជារាស្ត្រ​មួយ​ធ្វើ​ជា​ប្រជារាស្ដ្រ​ដ៏​វិសេស​សម្រាប់​ព្រះអង្គ​ផ្ទាល់​ ដែល​ខ្នះខ្នែង​ប្រព្រឹត្ដ​ការ​ល្អ។​


ក្នុង​ការ​អ្វី​ក៏​ដោយ​ ចូរ​បង្ហាញ​ខ្លួន​អ្នក​ទុក​ជា​គំរូ​ពី​កិច្ចការ​ល្អ​ ហើយ​នៅ​ក្នុង​ការ​បង្រៀន​វិញ​ ចូរ​បង្ហាញ​ភាព​ស្អាតស្អំ​ សេចក្ដី​ថ្លៃថ្នូរ​


ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​បញ្ជាក់​សេចក្ដី​នេះ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​ពួកអ្នក​ដែល​ជឿ​លើ​ព្រះជាម្ចាស់​ខិតខំ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​ប្រព្រឹត្ដិ​ល្អ។​ ការ​ទាំង​នេះ​ជា​ការ​ប្រសើរ​ និង​មាន​ប្រយោជន៍​ដល់​មនុស្ស។​


ប្រោស​អ្នក​រាល់គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍​ក្នុង​ការល្អ​គ្រប់​យ៉ាង​ដោយ​សារ​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដ៏​អស់​កល្ប​ជានិច្ច​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ដោយ​ព្រះអង្គ​ធ្វើ​ការ​ដែល​សព្វ​ព្រះហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ។​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​!​ អាម៉ែន!​


រីឯ​សាសនា​បរិសុទ្ធ​ ហើយ​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​នោះ​ គឺ​ថា​ត្រូវ​សួរ​សុខទុក្ខ​ក្មេង​កំព្រា​ និង​ស្ដ្រី​មេម៉ាយ​ដែល​មាន​សេចក្ដី​វេទនា​ ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​សៅហ្មង​ដោយសារ​លោកិយ​នេះ​ឡើយ។