ប៉ុន្ដែពួកជនជាតិយូដាបានញុះញង់ពួកស្ដ្រីមានមុខមាត់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងពួកអ្នកដឹកនាំនៅក្នុងក្រុងនោះ ពួកគេក៏លើកគ្នាបៀតបៀនលោកប៉ូល និងលោកបារណាបាស ហើយបណ្ដេញពួកគាត់ចេញពីទឹកដីរបស់ពួកគេ។
កិច្ចការ 9:23 - Khmer Christian Bible ដូច្នេះ ច្រើនថ្ងៃក្រោយមក ពួកជនជាតិយូដាបានពិភាក្សាគ្នាដើម្បីសម្លាប់គាត់។ ព្រះគម្ពីរខ្មែរសាកល លុះច្រើនថ្ងៃក្រោយមក ពួកយូដាបានពិគ្រោះគ្នាដើម្បីសម្លាប់សូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូរថ្ងៃក្រោយមក ពួកសាសន៍យូដាបានពិគ្រោះគ្នាសម្លាប់លោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូរថ្ងៃក្រោយមកទៀត ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះយូរថ្ងៃក្រោយមក ពួកសាសន៍យូដា គេពិគ្រោះគ្នានឹងសំឡាប់គាត់ចេញ អាល់គីតាប យូរថ្ងៃក្រោយមកទៀត ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល |
ប៉ុន្ដែពួកជនជាតិយូដាបានញុះញង់ពួកស្ដ្រីមានមុខមាត់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងពួកអ្នកដឹកនាំនៅក្នុងក្រុងនោះ ពួកគេក៏លើកគ្នាបៀតបៀនលោកប៉ូល និងលោកបារណាបាស ហើយបណ្ដេញពួកគាត់ចេញពីទឹកដីរបស់ពួកគេ។
ពេលនោះពួកជនជាតិយូដាដែលមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាមបានបញ្ចុះបញ្ចូលបណ្ដាជន ហើយបានគប់លោកប៉ូលនឹងដុំថ្ម។ បន្ទាប់មកពួកគេក៏អូសគាត់យកចេញទៅក្រៅក្រុង ព្រោះស្មានថា គាត់ស្លាប់ហើយ
ប៉ុន្ដែពួកជនជាតិយូដាដែលមិនព្រមជឿបានញុះញង់ពួកសាសន៍ដទៃឲ្យមានគំនិតអាក្រក់នឹងពួកបងប្អូន។
ដែលបានប្រគល់ជីវិតរបស់ខ្លួនសម្រាប់ព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។
ហើយគាត់បានរស់នៅទីនោះអស់រយៈពេលបីខែ ពេលគាត់បម្រុងចុះសំពៅទៅស្រុកស៊ីរី ជនជាតិយូដាមានផែនការអាក្រក់ចំពោះគាត់ ដូច្នេះគាត់បានសម្រេចចិត្ដបកក្រោយកាត់តាមស្រុកម៉ាសេដូនវិញ
លុះដល់ព្រឹកឡើង ពួកជនជាតិយូដាបានឃុបឃិតគ្នា ទាំងស្បថជាមួយគ្នាថា ពួកគេមិនបរិភោគ និងមិនផឹកជាដាច់ខាតទាល់តែសម្លាប់លោកប៉ូលបាន
ដ្បិតខ្ញុំនឹងបង្ហាញគាត់ឲ្យដឹងថា ដោយព្រោះឈ្មោះខ្ញុំ គាត់ត្រូវរងទុក្ខលំបាកប៉ុណ្ណា»។
ទោះជាយ៉ាងណាក្ដី លោកសុលកាន់តែមានកម្លាំងខ្លាំងឡើង ហើយបានផ្ចាញ់ផ្ចាលពួកជនជាតិយូដា ដែលរស់នៅក្នុងក្រុងដាម៉ាស់ ដោយអះអាងថា ព្រះយេស៊ូនេះហើយជាព្រះគ្រិស្ដ។
ខ្ញុំបានធ្វើដំណើរជាញឹកញាប់ប្រថុយនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយសារចោរប្លន់ គ្រោះថ្នាក់ដោយសារជនជាតិឯង គ្រោះថ្នាក់ដោយសារសាសន៍ដទៃ គ្រោះថ្នាក់នៅតាមក្រុង គ្រោះថ្នាក់នៅតាមទីរហោឋាន គ្រោះថ្នាក់នៅតាមសមុទ្រ និងគ្រោះថ្នាក់ដោយសារបងប្អូនក្លែងក្លាយ