ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 9:18 - Khmer Christian Bible

រំពេច​នោះ​មាន​អ្វី​មួយ​ដូចជា​ស្រកា​បាន​ជ្រុះ​ពី​ភ្នែក​របស់​លោក​សុល​មក​ ហើយ​គាត់​ក៏​មើល​ឃើញ​វិញ​ រួច​គាត់​ក៏​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជទឹក​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រំពេចនោះ មានអ្វី​ដូចជា​ស្រកា​ជ្រុះ​ពី​ភ្នែក​គាត់ ហើយ​គាត់​ក៏​មើលឃើញវិញ​។ បន្ទាប់មក​គាត់​ក្រោកឡើង​ទទួលពិធីជ្រមុជទឹក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រំពេច​នោះ មាន​អ្វីមួយ​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​របស់​គាត់ ហើយ​គាត់​ក៏​បាន​ភ្លឺ​ឡើង​វិញ។ បន្ទាប់​មក គាត់​ក៏​ក្រោក​ឡើង ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រី ជ្រុះ​ពី​ភ្នែក​លោក​សូល លោក​ក៏​មើល​ឃើញ​ឡើង​វិញ លោក​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជ​ទឹក*។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្រាប់​តែ​មាន​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​គាត់​មក ហើយ​គាត់​ក៏​បាន​ភ្លឺ​ជា​១​រំពេច រួច​ក្រោក​ឡើង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក

សូមមើលជំពូក

អាល់គីតាប

រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រី ជ្រុះ​ពី​ភ្នែក​លោក​សូល គាត់​ក៏​ឃើញ​ឡើង​វិញ គាត់​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជ​ទឹក។

សូមមើលជំពូក



កិច្ចការ 9:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពេត្រុស​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ប្រែចិត្ដ​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​រៀងៗ​ខ្លួន​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​


បន្ទាប់មក​ អស់​អ្នក​ដែល​បាន​ទទួល​យក​ពាក្យ​សំដី​របស់​គាត់​ដោយ​អំណរ​ គេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រហែល​បីពាន់​នាក់​ ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ចំណោម​ពួកគេ។​


គាត់​បាន​មក​ជួប​ខ្ញុំ​ដោយ​ឈរ​និយាយ​ក្បែរ​ខ្ញុំ​ថា​ ឱ​បង​សូល​អើយ!​ សូម​ឲ្យ​ភ្នែក​របស់​បង​មើល​ឃើញ​វិញ​ចុះ!​ រំពេច​នោះ​ ខ្ញុំ​ក៏​មើល​ឃើញ​គាត់​


ដូច្នេះ​ តើ​បង​នៅ​ចាំ​អ្វី​ទៀត?​ ចូរ​ក្រោក​ឡើង​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ ព្រមទាំង​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអង្គ​ ដើម្បី​លុបលាង​បាប​របស់​បង​ចុះ‍។​


ដូច្នេះ​ លោក​អាណានាស​ក៏​ចាកចេញ​ទៅ​ ហើយ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ បន្ទាប់ពី​ដាក់​ដៃ​លើ​លោក​សុល​ គាត់​ក៏​និយាយ​ថា៖​ «ឱ​បង​សុល​អើយ!​ ព្រះអម្ចាស់​យេស៊ូ​ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ​ដែល​បង​បាន​មក​ទីនេះ​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដើម្បី​ឲ្យ​បង​មើល​ឃើញ​វិញ​ និង​ឲ្យ​បង​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»​


ក្រោយ​ពី​បាន​បរិភោគ​អាហារ​រួច​ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ។​ បន្ទាប់​មក​ គាត់​ក៏​នៅ​ជាមួយ​ពួក​សិស្ស​ក្នុង​ក្រុង​ដាម៉ាស់​ជា​ច្រើន​ថ្ងៃ​


​គេ​ក៏​លើក​លោក​សុល​ក្រោក​ឡើង​ពី​ដី​ ហើយ​ពេល​គាត់​បើក​ភ្នែក​ គាត់​មើល​មិន​ឃើញ​អ្វី​សោះ​ ដូច្នេះ​ពួកគេ​ក៏​ដឹក​ដៃ​គាត់​នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់។​


ប៉ុន្ដែ​គំនិត​របស់​ពួកគេ‍​ត្រូវ​បាន​ធ្វើ​ឲ្យ​រឹងរូស​ ដ្បិត​ពេល​អាន​កិច្ច​ព្រមព្រៀង​ចាស់​ ស្បៃ​ដដែល​នោះ​នៅ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ​ទេ​ ព្រោះ​វា​នឹង​ត្រូវ​ដោះ​ចេញ​នៅ​ក្នុង​ព្រះគ្រិស្ដ​


ពីព្រោះ​ព្រះជាម្ចាស់​ដែល​បាន​មាន​បន្ទូល​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត​ ព្រះអង្គ​បាន​ផ្ដល់​ពន្លឺ​មក​ក្នុង​ចិត្ដ​របស់​យើង​ ដើម្បី​បំភ្លឺ​ការ​យល់​ដឹង​អំពី​សិរី​រុងរឿង​របស់​ព្រះ​ជាម្ចាស់​ដែល​នៅ​លើ​ព្រះ​ភក្រ្ដព្រះ​យេស៊ូគ្រិស្ដ។​