លុះដល់ថ្ងៃសប្ប័ទក្រោយ អ្នកក្រុងស្ទើរតែទាំងអស់បានមកជួបជុំគ្នា ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
កិច្ចការ 8:6 - Khmer Christian Bible ពេលបណ្ដាជនបានស្ដាប់ និងបានឃើញទីសំគាល់អស្ចារ្យនានាដែលគាត់បានធ្វើ ពួកគេទាំងអស់គ្នាក៏យកចិត្ដទុកដាក់ស្ដាប់អ្វីដែលគាត់បាននិយាយ ព្រះគម្ពីរខ្មែរសាកល កាលបានឮ និងឃើញទីសម្គាល់នានាដែលគាត់កំពុងធ្វើ ហ្វូងមនុស្សក៏យកចិត្តទុកដាក់ដោយមានចិត្តតែមួយ ចំពោះអ្វីដែលភីលីពនិយាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មហាជនរួមចិត្តគ្នាស្តាប់យ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្ដីដែលលោកភីលីពមានប្រសាសន៍ ដោយគេឮ និងឃើញទីសម្គាល់ដែលលោកបានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហាជនរួមចិត្តគំនិតគ្នាពេញចិត្តនឹងពាក្យសម្ដីរបស់លោកភីលីព ព្រោះគេបានឮលោកមានប្រសាសន៍ និងបានឃើញទីសម្គាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា នឹងប្រុងស្តាប់អស់ទាំងសេចក្ដី ដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ អាល់គីតាប មហាជនរួមចិត្ដគំនិតគ្នាពេញចិត្ដនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮលោកមាននិយាយ និងបានឃើញទីសំគាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ |
លុះដល់ថ្ងៃសប្ប័ទក្រោយ អ្នកក្រុងស្ទើរតែទាំងអស់បានមកជួបជុំគ្នា ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
សូម្បីតែលោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ហើយក្រោយពីទទួលពិធីជ្រមុជទឹករួច គាត់ក៏នៅជាមួយលោកភីលីពតទៅទៀត ហើយគាត់បានស្ញប់ស្ញែងយ៉ាងខ្លាំង ពេលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យធំៗដែលកំពុងកើតឡើង។
ពេលនោះលោកភីលីពបានចុះទៅក្រុងមួយក្នុងស្រុកសាម៉ារី ហើយប្រកាសប្រាប់ពួកគេអំពីព្រះគ្រិស្ដ
ដ្បិតពួកវិញ្ញាណអាក្រក់ដែលបានចូលមនុស្សជាច្រើន ពួកវាបានចេញមក ទាំងស្រែកខ្លាំងៗ ហើយមនុស្សស្លាប់ដៃជើង និងមនុស្សខ្វិនជាច្រើនត្រូវបានប្រោសឲ្យជា