ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:57 - Khmer Christian Bible

ពួកគេ​ក៏​សម្រុក​មក​ឯ​គាត់​ព្រមៗ​គ្នា​ ទាំង​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ និង​ខ្ទប់​ត្រចៀក​របស់​ពួកគេ​ផង​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ពួកគេ​ក៏​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​សម្រុកមក​ឯ​គាត់​ព្រមៗគ្នា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ គេ​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ទាំង​យក​ដៃ​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​សង្គ្រប់​លើ​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រុប​ពី​លើ​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រុប​ពី​លើ​គាត់។

សូមមើលជំពូក



កិច្ចការ 7:57
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នេះ​ត្រូវ​ជនជាតិ​យូដា​ចាប់​យក​មក​ ហើយ​ពួកគេ​បម្រុង​សម្លាប់​ចោល​ ប៉ុន្ដែ​ពេល​ខ្ញុំ​នាំ​ទាហាន​ចូល​ទៅ​រំដោះ​គាត់​ចេញ​ពី​ពួកគេ​ នោះ​ទើប​ដឹង​ថា​គាត់​ជា​ជនជាតិ​រ៉ូម​


ពេល​ពួកគេ​ឮ​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​ខឹង​ជា​ខ្លាំង​នៅ​ក្នុង​ចិត្ដ​ ហើយ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។​


ដូច្នេះ​គាត់​ក៏​និយាយ​ថា៖​ «មើល៍​ ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ​ ហើយ​កូន​មនុស្ស​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់!»​


ពេល​ពួកគេ​អូស​គាត់​ចេញ​ទៅ​ដល់​ក្រៅ​ក្រុង​ហើយ​ ពួកគេ​ក៏​គប់​គាត់​នឹង​ដុំ​ថ្ម​ រីឯ​ពួក​សាក្សី​វិញ​បាន​ទុក​សម្លៀក​បំពាក់​របស់​ពួកគេ​នៅ​ទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សុល។​