ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:45 - Khmer Christian Bible

ដូនតា​របស់​យើង​ក៏​ទទួល​រោង​នោះ​តៗ​គ្នា​តាម​ជំនាន់​ ព្រមទាំង​បាន​នាំ​យក​ទៅ​ជាមួយ​លោក​យ៉ូស្វេ​នៅ​គ្រា​កាន់កាប់​ទឹកដី​របស់​សាសន៍​ដទៃ​ ដែល​ព្រះជាម្ចាស់​បាន​បណ្ដេញ​ពួកគេ​ចេញ​ពី​មុខ​ដូនតា​របស់​យើង​រហូត​ដល់​ជំនាន់​ស្ដេច​ដាវីឌ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​ព្រះពន្លា​ដែល​ដូនតា​របស់យើង​បាន​ទទួលតៗមក ហើយ​នាំយកមក​ជាមួយ​យ៉ូស្វេ ចូលក្នុង​ទឹកដីកម្មសិទ្ធិ​របស់​សាសន៍ដទៃ​ដែល​ព្រះ​បាន​បណ្ដេញ​ចេញពី​មុខ​ដូនតា​របស់យើង រហូតដល់​សម័យ​ដាវីឌ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បុព្វ‌បុរស​របស់​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​យក​មក​ជា‌មួយ​លោក​យ៉ូស្វេ ពេល​គេ​ចាប់​យក​ទឹកដីពី​សាសន៍​នានា ដែល​ព្រះ​បាន​បណ្តេញ​ចេញ​ពី​មុខ​បុព្វ‌បុរស​របស់​យើង។ រោង​នោះ នៅ​រហូត​ដល់​ជំនាន់​ព្រះបាទ​ដាវីឌ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុព្វបុរស​របស់​យើង​បាន​ទទួល​ព្រះ‌ពន្លា​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​លោក​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ព្រះ‌ពន្លា​នេះ​នៅ​គង់‌វង្ស​រហូត​ដល់​ជំនាន់​ព្រះ‌បាទ​ដាវីឌ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ឰយុកោ​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក ជា​មួយ​នឹង​លោក​យ៉ូស្វេ ក្នុង​កាល​ដែល​គេ​ចាប់​យក​អស់​ទាំង​នគរ​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ​បាន​បណ្តេញ ពី​មុខ​ពួក​ឰយុកោ​យើង​ចេញ ដរាប​ដល់​រាជ្យ​ហ្លួង​ដាវីឌ។

សូមមើលជំពូក

អាល់គីតាប

បុព្វ‌បុរស​របស់​យើង​បាន​ទទួល​ជំរំ‌សក្ការៈ​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​អុលឡោះ​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ជំរំ‌សក្ការៈ​នេះ​នៅ​គង់​វង្ស​រហូត​ដល់​ជំនាន់​ទត។

សូមមើលជំពូក



កិច្ចការ 7:45
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក្រោយពី​បាន​បំផ្លាញ​ជនជាតិ​ទាំង​ប្រាំពីរ​ក្នុង​ស្រុក​កាណាន​រួច​ ព្រះអង្គ​ក៏​ប្រគល់​ស្រុក​នោះ​ដល់​ពួកគេ​ទុក​ជា​មរតក។​


ដ្បិត​បើ​លោក​យ៉ូស្វេ​ឲ្យពួកគេ​បាន​សម្រាក​មែន នោះ​ព្រះអង្គ​មិន​មាន​បន្ទូល​អំពី​ថ្ងៃ​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ​ឡើយ​