តើអ្នករាល់គ្នាមិនបានអានអំពីមនុស្សស្លាប់រស់ឡើងវិញ នៅក្នុងគម្ពីរលោកម៉ូសេទេឬអី គឺនៅត្រង់គុម្ពបន្លាដែលព្រះជាម្ចាស់មានបន្ទូលទៅលោកថា យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប?
កិច្ចការ 7:30 - Khmer Christian Bible សែសិបឆ្នាំក្រោយមក មានទេវតាមួយរូបបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅទីរហោឋានភ្នំស៊ីណាយ គឺនៅក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លា។ ព្រះគម្ពីរខ្មែរសាកល លុះសែសិបឆ្នាំក្រោយមក មានទូតសួគ៌មួយរូបលេចមកដល់លោកក្នុងអណ្ដាតភ្លើងនៃគុម្ពបន្លា នៅទីរហោស្ថាននៃភ្នំស៊ីណាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះសែសិបឆ្នាំក្រោយមក ទេវតារបស់ព្រះអម្ចាស់លេចឲ្យលោកឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាមួយ នៅទីរហោស្ថានភ្នំស៊ីណាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សែសិបឆ្នាំកន្លងមកទៀត មានទេវតា*មួយរូបបានបង្ហាញខ្លួនឲ្យលោកឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះនៅគុម្ពោតមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះក្រោយមក៤០ឆ្នាំ នោះទេវតានៃព្រះអម្ចាស់លេចមក ឲ្យលោកម៉ូសេឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាត្រង់ទីរហោស្ថានភ្នំស៊ីណាយ អាល់គីតាប សែសិបឆ្នាំកន្លងមកទៀត មានម៉ាឡាអ៊ីកាត់មួយរូបបានបង្ហាញខ្លួនឲ្យម៉ូសាឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះនៅគុម្ពោតមួយ។ |
តើអ្នករាល់គ្នាមិនបានអានអំពីមនុស្សស្លាប់រស់ឡើងវិញ នៅក្នុងគម្ពីរលោកម៉ូសេទេឬអី គឺនៅត្រង់គុម្ពបន្លាដែលព្រះជាម្ចាស់មានបន្ទូលទៅលោកថា យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប?
សូម្បីតែលោកម៉ូសេក៏បានបង្ហាញនៅត្រង់គុម្ពបន្លាដែរ ពីការដែលមនុស្សស្លាប់រស់ឡើងវិញ គឺពេលគាត់ហៅព្រះអម្ចាស់ថា ព្រះរបស់អ័ប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប
នៅពេលដែលសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយលោកអ័ប្រាហាំជិតបានសម្រេច នោះប្រជាជនរបស់យើងក៏មានចំនួនច្រើនឡើងៗនៅក្នុងស្រុកអេស៊ីព្ទ
ពេលលោកម៉ូសេបានឃើញទិដ្ឋភាពដូច្នេះ គាត់ក៏ឆ្ងល់ ហើយនៅពេលគាត់ចូលទៅជិតដើម្បីពិនិត្យមើលឲ្យច្បាស់ ស្រាប់តែមានសំឡេងរបស់ព្រះអម្ចាស់មានបន្ទូលថា
យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ពេលនោះលោកម៉ូសេភ័យញ័រមិនហ៊ានមើលទេ
លោកម៉ូសេនេះហើយ ដែលគេបានបដិសេធគាត់ដោយនិយាយថា តើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រម? ប៉ុន្ដែព្រះជាម្ចាស់បានចាត់លោកម៉ូសេដដែលនេះឲ្យទៅធ្វើជាមេដឹកនាំ និងជាអ្នកជួយរំដោះតាមរយៈដៃរបស់ទេវតាដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅក្នុងគុម្ពបន្លានោះ។
នាងហាការជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ក៏ដូចជាក្រុងយេរូសាឡិមនាសព្វថ្ងៃនេះដែរ ព្រោះនាងត្រូវនៅជាបាវបម្រើជាមួយកូនចៅរបស់នាង