ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:26 - Khmer Christian Bible

នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ប្រទះ​ឃើញ​ពួកគេ​កំពុង​វាយតប់​គ្នា​ ហើយ​គាត់​បាន​ព្យាយាម​ផ្សះផ្សា​ពួកគេ​ឲ្យ​ត្រូវ​គ្នា​វិញ​ ដោយ​និយាយ​ថា​ បងប្អូន​អើយ!​ ពួកអ្នក​ជា​បងប្អូន​នឹង​គ្នា​ ហេតុអ្វី​ក៏​បង្ក​របួស​ស្នាម​ដល់​គ្នា​ដូច្នេះ?​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ថ្ងៃ​បន្ទាប់ លោក​ប្រទះឃើញ​ពួកគេ​កំពុង​ឈ្លោះគ្នា ក៏​សម្រុះសម្រួល​ពួកគេ​ដោយ​និយាយថា​: ‘អ្នក​អើយ! ពួកអ្នក​ជា​បងប្អូនរួមជាតិ ហេតុអ្វីបានជា​ធ្វើបាប​គ្នា​?’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​បន្ទាប់ លោក​ប្រទះ​ឃើញពួក​គេ​កំពុង​ឈ្លោះ​គ្នា លោក​ក៏​ព្យាយាម​សម្រុះ​សម្រួល​ពួក​គេ ដោយ​ពោល​ថា "អ្នក​រាល់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ?"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះ‌សម្រួល​គេ​ថា: “អ្នក​រាល់​គ្នា​ជា​បងប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ថ្ងៃ​ក្រោយ​មក កំពុង​ដែល​មាន​គេ​ប្រឈ្លោះ​គ្នា នោះ​លោក​មក​ដល់ ក៏​ទូន្មាន​ឲ្យ​ស្រុះ​ស្រួល​នឹង​គ្នា​វិញ ដោយ​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​បន្ទាប់​ម៉ូសា​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រ‌អែល​ខ្លះ​កំពុង​វាយ​គ្នា គាត់​ក៏​មាន​ប្រសាសន៍​សំរុះ​សំរួល​គេ​ថាៈ “អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។

សូមមើលជំពូក



កិច្ចការ 7:26
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្លាម​នោះ​ ព្រះអង្គ​តឿន​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះអង្គ​ ខណៈ​នោះ​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន។​


ដ្បិត​គាត់​ស្មាន​ថា​ បងប្អូន​របស់​គាត់​មុខជា​យល់​ថា​ ព្រះជាម្ចាស់​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​ពួកគេ​តាមរយៈ​ដៃ​របស់​គាត់​ ប៉ុន្ដែ​ពួកគេ​មិន​បាន​យល់​ដូច្នោះ​ឡើយ។​


ដូច្នេះ​បើ​មាន​ការ​លើក​ទឹកចិត្ដ​ណា​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ បើ​មាន​ការ​កម្សាន្ដ​ចិត្ដ​ណា​មួយ​របស់​សេចក្ដី​ស្រឡាញ់​ បើ​មាន​សេចក្ដី​ប្រកប​ណា​មួយ​របស់​ព្រះវិញ្ញាណ​ បើ​មាន​ព្រះហឫទ័យ​សន្ដោស​ និង​សេចក្ដី​មេត្ដា​ករុណា​ណា​មួយ​នោះ​


ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង​ ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា​ អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។​