រីឯពួកគេក៏ចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ក៏ជួយពួកគេ និងបញ្ជាក់ពីព្រះបន្ទូលតាមរយៈទីសំគាល់នានាដែលបានកើតឡើង។
កិច្ចការ 4:33 - Khmer Christian Bible ពួកសាវកបានធ្វើទីបន្ទាល់យ៉ាងមានអំណាចអស្ចារ្យ អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូ ហើយពួកគេទាំងអស់គ្នា ក៏ទទួលបានព្រះគុណដ៏លើសលុប។ ព្រះគម្ពីរខ្មែរសាកល ពួកសាវ័កបានធ្វើបន្ទាល់ដោយអំណាចយ៉ាងខ្លាំង អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយមានព្រះគុណដ៏ធំធេងលើពួកគេទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាវកបានធ្វើបន្ទាល់ដោយព្រះចេស្តាយ៉ាងខ្លាំង ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណយ៉ាងខ្លាំងសណ្ឋិតលើពួកគេទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមសាវ័ក*បានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យប្រណីសន្ដោសដ៏លើសលុប ដល់ពួកគេទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាវកក៏ធ្វើបន្ទាល់ ដោយព្រះចេស្តាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណជាធំ សណ្ឋិតលើគេទាំងអស់គ្នាដែរ អាល់គីតាប ក្រុមសាវ័កបានប្រកបដោយអំណាចដ៏ខ្លាំងក្លា ហើយនាំគ្នាផ្ដល់សក្ខីភាពអំពីអ៊ីសាជាអម្ចាស់រស់ឡើងវិញ។ អុលឡោះបានសំដែងចិត្តប្រណីសន្ដោសដ៏លើសលប់ ដល់ពួកគេទាំងអស់គ្នា។ |
រីឯពួកគេក៏ចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ក៏ជួយពួកគេ និងបញ្ជាក់ពីព្រះបន្ទូលតាមរយៈទីសំគាល់នានាដែលបានកើតឡើង។
ព្រះយេស៊ូកាន់តែចម្រើនវ័យឡើង ទាំងរូបកាយ និងប្រាជ្ញា ហើយបានជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចិត្ដមនុស្សផង។
យើងទាំងអស់គ្នាបានទទួលពីសេចក្ដីពោរពេញរបស់ព្រះអង្គដែលជាព្រះគុណថែមលើព្រះគុណ
គឺចាប់តាំងពីគ្រាដែលយ៉ូហានធ្វើពិធីជ្រមុជទឹករហូតដល់ថ្ងៃ ដែលព្រះជាម្ចាស់បានលើកព្រះអង្គចេញពីយើងទៅ គឺត្រូវឲ្យម្នាក់នោះធ្វើជាសាក្សីជាមួយយើងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ»។
ប៉ុន្ដែអ្នករាល់គ្នានឹងទទួលអំណាច នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល និងស្រុកសាម៉ារី រហូតដល់ចុងបំផុតនៃផែនដី»។
ទាំងសរសើរតម្កើងព្រះជាម្ចាស់ផង។ ប្រជាជនគ្រប់គ្នាបានស្រឡាញ់រាប់អានពួកគេ ហើយព្រះអម្ចាស់បានបន្ថែមចំនួននៃអស់អ្នកដែលបានទទួលសេចក្ដីសង្គ្រោះទៅក្នុងចំណោមពួកគេជារៀងរាល់ថ្ងៃ។
ដោយព្រះអង្គលូកព្រះហស្ដមកប្រោសឲ្យជា ព្រមទាំងធ្វើឲ្យមានទីសំគាល់ និងការអស្ចារ្យកើតឡើងតាមរយៈព្រះនាមរបស់ព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គ»។
ដ្បិតដំណឹងល្អរបស់យើងមិនបានប្រកាសប្រាប់អ្នករាល់គ្នាដោយពាក្យសំដីទេ គឺដោយអំណាច ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយការជឿជាក់យ៉ាងខ្លាំងទៀតផង ដូចអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ដើម្បីអ្នករាល់គ្នា យើងបានប្រព្រឹត្តបែបណានៅក្នុងចំណោមអ្នករាល់គ្នា។
ដោយមានព្រះជាម្ចាស់ធ្វើបន្ទាល់ជាមួយផង តាមរយៈទីសំគាល់ ការអស្ចារ្យ និងកិច្ចការដ៏មានអំណាចជាច្រើន ព្រមទាំងតាមរយៈអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធស្របតាមបំណងរបស់ព្រះអង្គផង។