កិច្ចការ 27:34 - Khmer Christian Bible ដូច្នេះហើយ ខ្ញុំសូមលើកទឹកចិត្ដអ្នករាល់គ្នាឲ្យបរិភោគអាហារចុះសម្រាប់សុខភាពរបស់អ្នករាល់គ្នា ដ្បិតគ្មានសក់មួយសរសៃណានឹងជ្រុះពីក្បាលរបស់អ្នករាល់គ្នាឡើយ» ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឲ្យហូបអាហារទៅ ពីព្រោះការនេះជាប្រយោជន៍ឲ្យអ្នករាល់គ្នារួចជីវិត។ ជាការពិត គ្មានអ្នកណាក្នុងអ្នករាល់គ្នា នឹងបាត់សក់សូម្បីតែមួយសរសៃពីក្បាលឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យពិសាអាហារទៅ ដើម្បីឲ្យមានកម្លាំង ដ្បិតសូម្បីតែសក់មួយសរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីឲ្យបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូនក៏មិនបាត់ផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យពិសាទៅ ដ្បិតនេះមានប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួចជីវិត ព្រោះសក់១សរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង អាល់គីតាប ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីឲ្យបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូន ក៏មិនបាត់ផង»។ |
ព្រះយេស៊ូបានហៅពួកសិស្សរបស់ព្រះអង្គមក ហើយមានបន្ទូលថា៖ «ខ្ញុំអាណិតបណ្ដាជនទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ ខ្ញុំមិនចង់បញ្ចូនពួកគេទៅវិញទាំងឃ្លានទេ ក្រែងលោពួកគេអស់កម្លាំងតាមផ្លូវ»
ហើយសូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គដឹងចំនួនទាំងអស់ដែរ ដូច្នេះចូរកុំខ្លាចអី ដ្បិតអ្នករាល់គ្នាមានតម្លៃលើសចាបទៅទៀត។
លុះដល់ទៀបភ្លឺ លោកប៉ូលបានលើកទឹកចិត្ដពួកគេទាំងអស់គ្នាឲ្យបរិភោគអាហារដោយនិយាយថា៖ «ថ្ងៃនេះ ជាថ្ងៃទីដប់បួនហើយដែលបងប្អូនបន្ដរង់ចាំដោយមិនបានបរិភោគអ្វីសោះ
ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នាចុះ ព្រោះគំនិតដូច្នេះក៏មាននៅក្នុងព្រះគ្រិស្ដយេស៊ូដែរ
កុំផឹកតែទឹកឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្ដិចបន្ដួចផង ដោយព្រោះក្រពះ និងជំងឺដែលអ្នកមានជារឿយៗ។