បន្ទាប់ពីលើកសំប៉ានរួចហើយ ពួកគេក៏ប្រើខ្សែពួរចងជុំវិញសំពៅ ហើយដោយខ្លាចក្រែងលោសំពៅកឿងនៅទឹករាក់ក្នុងឈូងសមុទ្រសៀរទីស ពួកគេក៏ទម្លាក់ក្ដោងចុះឲ្យសំពៅរសាត់តាមខ្យល់
កិច្ចការ 27:29 - Khmer Christian Bible ហើយដោយខ្លាចក្រែងសំពៅកឿងនៅកន្លែងណាមួយ ពួកគេក៏ទម្លាក់យុថ្កាទាំងបួនចុះពីកន្សៃសំពៅ ហើយពួកគេក៏បន់ឲ្យមានថ្ងៃវិញ ព្រះគម្ពីរខ្មែរសាកល ដោយខ្លាចក្រែងលោកឿងលើកន្លែងថ្មណាមួយ ពួកគេក៏ទម្លាក់យុថ្កាបួនពីកន្សៃសំពៅ ទាំងទន្ទឹងរង់ចាំឲ្យភ្លឺឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម គេក៏ទម្លាក់យុថ្កាបួន ចេញពីកន្សៃ ហើយអធិស្ឋានឲ្យមានពន្លឺថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួននៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេទំលាក់យុថ្កា៤ពីខាងកន្សៃ ក្រែងសំពៅទង្គិចប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង អាល់គីតាប ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ |
បន្ទាប់ពីលើកសំប៉ានរួចហើយ ពួកគេក៏ប្រើខ្សែពួរចងជុំវិញសំពៅ ហើយដោយខ្លាចក្រែងលោសំពៅកឿងនៅទឹករាក់ក្នុងឈូងសមុទ្រសៀរទីស ពួកគេក៏ទម្លាក់ក្ដោងចុះឲ្យសំពៅរសាត់តាមខ្យល់
ដូច្នេះ ពេលពួកគេស្ទង់ជម្រៅទឹកមើលក៏ឃើញថា មានជម្រៅប្រហែលសាមសិបប្រាំមួយម៉ែត្រ លុះទៅមុខបន្ដិច ពេលពួកគេស្ទង់ជម្រៅទឹកមើលម្ដងទៀតក៏ឃើញថាមានជម្រៅប្រហែលម្ភៃប្រាំពីរម៉ែត្រ
ប៉ុន្ដែពេលពួកអ្នកដើរសំពៅរករត់ចេញពីសំពៅ ហើយសម្រូតសំប៉ានទៅក្នុងសមុទ្រ ដោយធ្វើពុតហាក់ដូចជាទម្លាក់យុថ្កាពីក្បាលសំពៅ
យើងមានសេចក្ដីសង្ឃឹមនេះ ប្រៀបដូចជាយុថ្កាដ៏ជាប់មាំមួនរបស់ព្រលឹង។ សេចក្ដីសង្ឃឹមនេះបានចូលទៅខាងក្នុងវាំងនន