ហើយដោយព្រោះខ្ញុំ គេនឹងប្រគល់អ្នករាល់គ្នាទៅចំពោះមុខពួកអជ្ញាធរ និងស្ដេច ដើម្បីធ្វើបន្ទាល់ដល់ពួកគេ និងដល់សាសន៍ដទៃ។
កិច្ចការ 27:24 - Khmer Christian Bible ប្រាប់ថា ប៉ូលអើយ! កុំខ្លាចអី អ្នកត្រូវឈរនៅចំពោះមុខព្រះចៅអធិរាជ ហើយមើល៍ ព្រះជាម្ចាស់បានប្រទានពួកអ្នកទាំងឡាយដែលធ្វើដំណើរជាមួយអ្នកដល់អ្នកហើយ ព្រះគម្ពីរខ្មែរសាកល ហើយនិយាយថា: ‘កុំខ្លាចឡើយ ប៉ូលអើយ! អ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍! ព្រះបានប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាប់ថា “ប៉ូលអើយ កុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នក ឲ្យបានរួចជីវិតផងដែរ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ អាល់គីតាប ប្រាប់ថា “ប៉ូលអើយកុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខស្តេចអធិរាជ ហើយដោយអុលឡោះប្រោសប្រណីអ្នក ទ្រង់នឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នកឲ្យបានរួចជីវិតផងដែរ”។ |
ហើយដោយព្រោះខ្ញុំ គេនឹងប្រគល់អ្នករាល់គ្នាទៅចំពោះមុខពួកអជ្ញាធរ និងស្ដេច ដើម្បីធ្វើបន្ទាល់ដល់ពួកគេ និងដល់សាសន៍ដទៃ។
ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្ដែមិនអាចសម្លាប់ព្រលឹងបានឲ្យសោះ ផ្ទុយទៅវិញ ចូរកោតខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយ ទាំងព្រលឹងនៅក្នុងស្ថាននរក។
ព្រះយេស៊ូឆ្លើយថា៖ «តើនៅពេលថ្ងៃមិនមានដប់ពីរម៉ោងទេឬ? បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ
ក្រោយហេតុការណ៍ទាំងនេះ ព្រះវិញ្ញាណបាននាំឲ្យលោកប៉ូលសម្រេចចិត្ដទៅក្រុងយេរូសាឡិម ដោយធ្វើដំណើរកាត់តាមស្រុកម៉ាសេដូន និងស្រុកអាខៃ។ គាត់បាននិយាយថា៖ «ក្រោយពេលខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវទៅមើលក្រុងរ៉ូមដែរ»
នៅយប់បន្ទាប់ ព្រះអម្ចាស់បានឈរក្បែរគាត់ ទាំងមានបន្ទូលថា៖ «ចូរមានទឹកចិត្តឡើង ដ្បិតអ្នកបានធ្វើបន្ទាល់អំពីយើងនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។
បើសិនខ្ញុំធ្វើខុស ឬធ្វើអ្វីមួយសមស្លាប់មែននោះ ខ្ញុំមិនរួញរានឹងស្លាប់ឡើយ ប៉ុន្ដែបើសេចក្ដីដែលអ្នកទាំងនេះចោទប្រកាន់ខ្ញុំគ្មានហេតុផលទេនោះ គ្មានអ្នកណាម្នាក់អាចប្រគល់ខ្ញុំទៅឲ្យពួកគេបានឡើយ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ»។
លោកប៉ូលក៏ប្រាប់លោកនាយទាហាន និងពួកទាហានថា៖ «បើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ»
ពេលនោះ ពួកទាហានមានផែនការថា ពួកគេត្រូវសម្លាប់អ្នកទោសចោល ក្រែងលោអ្នកណាម្នាក់ហែលគេចខ្លួន
រីឯអ្នកផ្សេងទៀត អ្នកខ្លះបណ្ដែតខ្លួនលើបន្ទះក្ដារ អ្នកខ្លះទៀតលើបំណែកផ្សេងៗពីសំពៅ ដូច្នេះ យើងបានទៅដល់ដីគោកដោយសុវត្ថិភាពគ្រប់គ្នា។
ប៉ុន្ដែ ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាភាជនៈ ដែលខ្ញុំបានជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅចំពោះមុខសាសន៍ដទៃ ទាំងពួកស្ដេច និងកូនចៅអ៊ីស្រាអែល
ម្យ៉ាងទៀត សូមអ្នករៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ព្រោះខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ព្រះជាម្ចាស់នឹងប្រទានឲ្យខ្ញុំបានមកជួបអ្នកមិនខាន។
ដូច្នេះ ចូរអ្នករាល់គ្នាសារភាពបាបដល់គ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាសះស្បើយចុះ ដ្បិតសេចក្ដីទូលអង្វររបស់មនុស្សសុចរិតពូកែ និងមានប្រសិទ្ធភាពខ្លាំងណាស់។
ពេលខ្ញុំឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោក ដូចជាមនុស្សស្លាប់ ប៉ុន្ដែលោកបានដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖ «កុំខ្លាចអី! យើងជាមុនគេ និងជាក្រោយគេ