Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:44 - Khmer Christian Bible

44 រីឯ​អ្នក​ផ្សេង​ទៀត​ អ្នក​ខ្លះ​បណ្ដែត​ខ្លួន​លើ​បន្ទះ​ក្ដារ​ អ្នក​ខ្លះ​ទៀត​លើ​បំណែក​ផ្សេងៗ​ពី​សំពៅ​ ដូច្នេះ​ យើង​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុវត្ថិ​ភាព​គ្រប់​គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

44 រីឯ​អ្នក​ឯទៀត​វិញ ឲ្យ​តោង​លើ​បន្ទះក្ដារ ឬ​តោង​លើ​បំណែក​ផ្សេងៗ​ពី​សំពៅ​។ ដូច្នេះ ទាំងអស់គ្នា​បាន​គេចរួច​ដល់​ដី​គោក​យ៉ាងនេះឯង​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ឯ​អ្នក​ដែល​នៅ​សល់ តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​ទៅតាម​ក្រោយ។ ដូច្នេះ គេ​ទាំង​អស់​គ្នា​ក៏​បាន​ទៅ​ដល់​គោក​ដោយ​សុវត្ថិភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក ដោយ​សុខ‌សាន្ត​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 ហើយ​ឲ្យ​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​បណ្តែត​ទៅ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដល់​គោក​ដោយ​សុខ‌សាន្ត​ត្រាណ។

សូមមើលជំពូក ចម្លង

អាល់គីតាប

44 រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ​ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុខ‌សាន្ដ​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង




កិច្ចការ 27:44
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​សូម​ដាស់តឿន​បងប្អូន​ឲ្យ​មាន​ទឹកចិត្ដ​ឡើង​ ព្រោះ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាត់បង់​ជីវិត​ឡើយ​ លើកលែង​តែ​សំពៅ​ប៉ុណ្ណោះ​


ប្រាប់​ថា​ ប៉ូល​អើយ!​ កុំ​ខ្លាច​អី​ អ្នក​ត្រូវ​ឈរ​នៅ​ចំពោះ​មុខ​ព្រះចៅ​អធិរាជ​ ហើយ​មើល៍​ ព្រះជាម្ចាស់​បាន​ប្រទាន​ពួក​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ដល់​អ្នក​ហើយ​


លោក​ប៉ូល​ក៏​ប្រាប់​លោក​នាយ​ទាហាន​ និង​ពួក​ទាហាន​ថា៖​ «បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ»​


បើ​មនុស្ស​សុចរិត​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​ពិបាក​ទៅ​ហើយ​ តើ​ពួកអ្នក​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ និង​ពួក​មនុស្ស​បាប​នឹង​លេចមក​នៅ​កន្លែង​ណា?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម