ពេលគាត់កំពុងអង្គុយលើទីកាត់ក្ដី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។
កិច្ចការ 25:17 - Khmer Christian Bible ដូច្នេះ ពេលពួកគេមកជួបជុំគ្នានៅទីនេះ ខ្ញុំមិនបង្អង់ឡើយ ក៏បញ្ជាឲ្យគេនាំបុរសនោះមក ហើយធ្វើការជំនុំជម្រះនៅថ្ងៃបន្ទាប់ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ កាលពួកគេមកជួបជុំគ្នានៅទីនេះ ខ្ញុំព្រះបាទមិនបានពន្យារពេលឡើយ គឺនៅថ្ងៃបន្ទាប់ ខ្ញុំព្រះបាទអង្គុយលើកៅអីកាត់ក្ដី ហើយបញ្ជាឲ្យនាំបុរសនោះមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលអ្នកទាំងនោះមកដល់ទីនេះ ទូលបង្គំមិនបង្អង់ឡើយ គឺនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្តី ហើយបង្គាប់ឲ្យគេនាំអ្នកនោះមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក ឥតបង្អង់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលគេបានមកទីនេះ នោះដល់ថ្ងៃស្អែកឡើង ទូលបង្គំបានអង្គុយនៅទីជំនុំជំរះក្តីដោយឥតបង្អង់ ហើយក៏បង្គាប់ឲ្យនាំមនុស្សនោះមក អាល់គីតាប លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ខ្ញុំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក ឥតបង្អង់ឡើយ។ |
ពេលគាត់កំពុងអង្គុយលើទីកាត់ក្ដី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។
ពេលនោះ លោកប៉ូលឆ្លើយថា៖ «ដូចដែលលោកដឹងច្បាស់ហើយថា ខ្ញុំបានឈរនៅចំពោះមុខសាលាក្ដីរបស់ព្រះចៅអធិរាជហើយ ជាកន្លែងដែលខ្ញុំត្រូវទទួលការជំនុំជម្រះ ខ្ញុំមិនបានធ្វើអ្វីខុសនឹងពួកជនជាតិយូដាឡើយ
ប៉ុន្តែពេលពួកដើមចោទក្រោកឈរចោទប្រកាន់អំពីកររណីរបស់គាត់ នោះមិនអាក្រក់ដូចដែលខ្ញុំស្មានឡើយ
ពេលបានស្នាក់នៅជាមួយពួកគេមិនលើសពីប្រាំបី ឬដប់ថ្ងៃ លោកភេស្ទុសក៏ចុះទៅឯក្រុងសេសារា ហើយនៅថ្ងៃបន្ទាប់ គាត់ក៏អង្គុយក្នុងសាលាក្ដី បង្គាប់ឲ្យគេនាំលោកប៉ូលមក