កិច្ចការ 23:3 - Khmer Christian Bible នោះលោកប៉ូលក៏និយាយទៅសម្ដេចសង្ឃថា៖ «នែ៎ កំផែងលាបពណ៌សអើយ! ព្រះជាម្ចាស់នឹងទះអ្នកវិញមិនខាន អ្នកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ប៉ុន្ដែបញ្ជាឲ្យគេទះខ្ញុំដោយបំពានគម្ពីរវិន័យយ៉ាងដូច្នេះឬ?» ព្រះគម្ពីរខ្មែរសាកល ប៉ូលក៏និយាយនឹងលោកថា៖ “កំពែងដែលលាបកំបោរសអើយ ព្រះនឹងវាយអ្នកវិញ! អ្នកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ ប៉ុន្តែបែរជាបញ្ជាឲ្យទះខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប៉ុលមានប្រសាសន៍ទៅសម្ដេចសង្ឃថា៖ «ឱកំផែងលាបសអើយ ព្រះនឹងទះលោកវិញមិនខាន លោកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ចុះម្តេចបានជាលោកបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌ស អើយ! ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះប៉ុលនិយាយទៅលោកថា ឱកំផែងលាបសអើយ ព្រះទ្រង់នឹងវាយលោកវិញ លោកអង្គុយជំនុំជំរះខ្ញុំតាមក្រិត្យវិន័យ ចុះដូចម្តេចបានជាហ៊ានបង្គាប់ឲ្យគេវាយខ្ញុំ ខុសនឹងក្រិត្យវិន័យដូច្នេះ អាល់គីតាប លោកប៉ូលមានប្រសាសន៍ទៅមូស្ទីថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌សអើយ! អុលឡោះនឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមហ៊ូកុំ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងហ៊ូកុំទៅវិញ!»។ |
«គម្ពីរវិន័យរបស់យើងមិនដាក់ទោសអ្នកណាម្នាក់ឡើយ លុះត្រាតែបានស្ដាប់ ហើយដឹងអំពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាមុនសិន»
នោះពួកអ្នកឈរក្បែរគាត់បាននិយាយថា៖ «ម្ដេចឯងមើលងាយសម្ដេចសង្ឃរបស់ព្រះជាម្ចាស់ដូច្នេះ?»