ដូច្នេះ ខ្ញុំក៏ចាត់គេឲ្យទៅអញ្ជើញលោកភ្លាម ហើយជាការប្រសើរណាស់ដែលលោកបានអញ្ជើញមក។ ឥឡូវនេះ យើងទាំងអស់គ្នាកំពុងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ដើម្បីស្ដាប់សេចក្ដីទាំងឡាយដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
កិច្ចការ 22:10 - Khmer Christian Bible ហើយខ្ញុំក៏សួរថា ព្រះជាម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច? ព្រះជាម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាស់ចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកអំពីកិច្ចការទាំងឡាយដែលបានតម្រូវឲ្យអ្នកធ្វើ ព្រះគម្ពីរខ្មែរសាកល “ខ្ញុំនិយាយថា: ‘ព្រះអម្ចាស់ តើទូលបង្គំត្រូវធ្វើដូចម្ដេច?’។ “ព្រះអម្ចាស់មានបន្ទូលនឹងខ្ញុំថា:‘ចូរក្រោកឡើង ចូលទៅដាម៉ាស់ចុះ ហើយនៅទីនោះ គេនឹងប្រាប់អ្នកនូវអ្វីៗទាំងអស់ដែលបានកំណត់ឲ្យអ្នកធ្វើ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏សួរថា "ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្តេច?" ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា "ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាសទៅ ដ្បិតនៅទីនោះ គេនឹងប្រាប់អ្នកពីកិច្ចការដែលព្រះតម្រូវឲ្យអ្នកធ្វើ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏សួរថា “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្ដេច?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បង្គាប់ឲ្យអ្នកធ្វើ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ទូលសួរថា ព្រះអម្ចាស់អើយ តើត្រូវឲ្យទូលបង្គំធ្វើដូចម្តេច រួចព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើងចូលទៅក្នុងក្រុងដាម៉ាស នៅទីនោះនឹងមានគេប្រាប់អ្នក ពីអស់ទាំងការ ដែលបានដំរូវឲ្យអ្នកត្រូវធ្វើ អាល់គីតាប ខ្ញុំក៏សួរថា “អ៊ីសាជាអម្ចាស់អើយ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។ អ៊ីសាជាអម្ចាស់មានប្រសាសន៍ប្រាប់មកខ្ញុំថា “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលអុលឡោះបង្គាប់ឲ្យអ្នកធ្វើ”។ |
ដូច្នេះ ខ្ញុំក៏ចាត់គេឲ្យទៅអញ្ជើញលោកភ្លាម ហើយជាការប្រសើរណាស់ដែលលោកបានអញ្ជើញមក។ ឥឡូវនេះ យើងទាំងអស់គ្នាកំពុងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ដើម្បីស្ដាប់សេចក្ដីទាំងឡាយដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
ក្រោយពីនាំពួកគាត់ចេញមកដល់ខាងក្រៅហើយ ឆ្មាំគុកនោះបានសួរថា៖ «លោកម្ចាស់! តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបានទទួលសេចក្ដីសង្គ្រោះ?»
ពេលពួកគេស្ដាប់ឮដូច្នេះហើយ ពួកគេក៏មានសេចក្ដីប៉ះពាល់ចិត្ដ និងបានសួរទៅលោកពេត្រុស ព្រមទាំងសាវកឯទៀតថា៖ «ឱបងប្អូនអើយ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»
ប៉ុន្ដែដោយសារតែភាពរុងរឿងនៃពន្លឺនោះធ្វើឲ្យខ្ញុំងងឹតភ្នែក ពួកអ្នកនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្នុងក្រុងដាម៉ាស់។
គាត់ក៏សួរ ទាំងនឹកអស្ចារ្យ និងភ័យរន្ធត់ថា៖ «ព្រះអម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច?» ព្រះអម្ចាស់ក៏មានបន្ទូលទៅគាត់ថា៖] «ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកពីកិច្ចការដែលអ្នកត្រូវធ្វើ»។