រួចគាត់ក៏ក្រោកឡើងត្រលប់ទៅឯឪពុកវិញ កាលគាត់នៅឆ្ងាយនៅឡើយ នោះឪពុករបស់គាត់បានឃើញគាត់ និងមានចិត្ដអាណិតអាសូរជាពន់ពេក ក៏រត់ទៅឱបថើបគាត់។
កិច្ចការ 20:37 - Khmer Christian Bible ហើយពួកគេគ្រប់គ្នាបានយំយ៉ាងខ្លាំង ទាំងឱបថើបគាត់ ព្រះគម្ពីរខ្មែរសាកល ទាំងអស់គ្នាយំសោកយ៉ាងខ្លាំង ហើយឱបកប៉ូល ទាំងថើបគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេគ្រប់គ្នាយំជាខ្លាំង ហើយនាំគ្នាឱបថើបលោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកព្រឹទ្ធាចារ្យទាំងនោះនាំគ្នាទ្រហោយំឱបកលោកប៉ូល ហើយថើបលោកទៀតផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់ថើបដោយថ្និតថ្នម អាល់គីតាប ពួកអះលីជំអះទាំងនោះ នាំគ្នាទ្រហោយំអោបកលោកប៉ូល ហើយថើបគាត់ទៀតផង |
រួចគាត់ក៏ក្រោកឡើងត្រលប់ទៅឯឪពុកវិញ កាលគាត់នៅឆ្ងាយនៅឡើយ នោះឪពុករបស់គាត់បានឃើញគាត់ និងមានចិត្ដអាណិតអាសូរជាពន់ពេក ក៏រត់ទៅឱបថើបគាត់។
ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ ហើយក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
ពួកបងប្អូនទាំងអស់ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ
ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ រីឯពួកបរិសុទ្ធទាំងអស់ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
គឺនឹកចាំពីទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកខ្លាំងណាស់ ដើម្បីឲ្យខ្ញុំពេញដោយអំណរ។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយនឹងលែងមានសេចក្ដីស្លាប់ ទុក្ខព្រួយ សម្រែកទ្រហោយំ ឬការឈឺចាប់ទៀតហើយ ដ្បិតអ្វីៗកាលពីមុនបានបាត់អស់ទៅហើយ»។
ដ្បិតកូនចៀមដែលនៅកណ្ដាលបល្ល័ង្កនោះ ព្រះអង្គនឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកទាំងអស់ចេញពីភ្នែករបស់ពួកគេ»។