រីឯពួកសត្រូវរបស់ខ្ញុំ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងលើពួកគេ ចូរនាំពួកគេមកទីនេះ ហើយសម្លាប់នៅមុខខ្ញុំទៅ»។
កិច្ចការ 2:35 - Khmer Christian Bible រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ធ្វើជាកំណល់ជើងរបស់អ្នក។ ព្រះគម្ពីរខ្មែរសាកល រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នក ធ្វើជាកំណល់កល់ជើងអ្នក" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដរាបដល់អញយកពួកខ្មាំងសត្រូវឯង ដាក់ធ្វើជាកំណល់កល់ជើងឯង» អាល់គីតាប ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងរបស់អ្នក”។ |
រីឯពួកសត្រូវរបស់ខ្ញុំ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងលើពួកគេ ចូរនាំពួកគេមកទីនេះ ហើយសម្លាប់នៅមុខខ្ញុំទៅ»។
ទោះបីស្ដេចដាវីឌមិនបានឡើងទៅស្ថានសួគ៌ក៏ដោយ ក៏ស្ដេចបានថ្លែងថា ព្រះអម្ចាស់មានបន្ទូលទៅព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងអស់បានដឹងជាប្រាកដចុះថា ព្រះជាម្ចាស់បានតាំងព្រះយេស៊ូ ដែលអ្នករាល់គ្នាបានឆ្កាងនេះឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រិស្ដ»។
ព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងកម្ទេចអារក្សសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ ដូច្នេះ សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង។
ខ្ញុំក៏ឃើញសត្វសាហាវ និងពួកស្ដេចនៅលើផែនដី ព្រមទាំងកងទ័ពរបស់ពួកគេប្រមូលគ្នាមកច្បាំងនឹងព្រះអង្គដែលគង់លើសេះ ហើយនឹងកងទ័ពរបស់ព្រះអង្គ។