Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:35 - ព្រះគម្ពីរខ្មែរសាកល

35 រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ ធ្វើ​ជា​កំណល់​ជើង​របស់​អ្នក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 រហូត​ដល់​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ដរាប​ដល់​អញ​យក​ពួក​ខ្មាំង​សត្រូវ​ឯង ដាក់​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង»

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក”។

សូមមើលជំពូក ចម្លង




កិច្ចការ 2:35
18 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដាក់​ភាពជាសត្រូវ​រវាង​ឯង និង​ស្ត្រី ព្រមទាំង​រវាង​ពូជ​របស់ឯង និង​ពូជ​របស់នាង​ផង ពូជរបស់នាង​មុខជា​កម្ទេច​ក្បាល​ឯង ហើយ​ឯង​មុខជា​កម្ទេច​កែងជើង​គេ​មិនខាន”។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​ដល់​ព្រះអម្ចាស់​របស់ខ្ញុំ​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់ជើង​របស់អ្នក”។


មនុស្សដែលរស់នៅទីរហោស្ថាន​នឹង​លុតជង្គង់​នៅចំពោះ​ទ្រង់ ហើយ​ពួក​ខ្មាំងសត្រូវ​របស់ទ្រង់​នឹង​លិទ្ធ​ធូលីដី​។


ស្ដេច​នឹង​ធ្វើជា​ឪពុកចិញ្ចឹម​របស់អ្នក ហើយ​មហេសី​នឹង​ធ្វើជា​មេដោះ​របស់អ្នក​; ពួកគេ​នឹង​ក្រាបមុខដល់ដី​នៅចំពោះ​អ្នក ហើយ​លិទ្ធ​ធូលី​នៅ​ជើង​របស់អ្នក​។ ពេលនោះ អ្នក​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា​។ អ្នកដែល​ទន្ទឹងរង់ចាំ​យើង​នឹង​មិន​អាម៉ាស់មុខ​ឡើយ”។


ដូចដែល​ទង្វើ​របស់ពួកគេ​ជា​យ៉ាងណា ព្រះអង្គ​នឹង​តបសង​យ៉ាងនោះដែរ គឺ​សេចក្ដីក្រេវក្រោធ​ដល់​បច្ចាមិត្ត​របស់ព្រះអង្គ ហើយ​សំណង​ដល់​សត្រូវ​របស់ព្រះអង្គ​; ព្រះអង្គ​នឹង​តបសង​សំណង​ដល់​កោះ​នានា​ដែរ​។


ពួក​កូនចៅ​របស់​អ្នកដែល​ធ្វើបាប​អ្នក នឹង​មក​ឱនចុះ​នៅចំពោះ​អ្នក អស់អ្នក​ដែល​ធ្លាប់​មើលងាយ​អ្នក នឹង​ក្រាបចុះ​នៅទៀប​បាតជើង​របស់អ្នក​។ ពួកគេ​នឹង​ហៅ​អ្នក​ថា “ទីក្រុង​របស់​ព្រះយេហូវ៉ា” ក៏​នឹង​ហៅថា “ស៊ីយ៉ូន​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល”។


រីឯ​ពួក​ខ្មាំងសត្រូវ​ទាំងនេះ​របស់យើង ដែល​មិន​ចង់ឲ្យ​យើង​សោយរាជ្យ​លើ​ពួកគេ ចូរ​នាំមក​ទីនេះ ហើយសម្លាប់ចោល​នៅមុខ​យើង​ទៅ!’”។


ដាវីឌ​មិន​បាន​ឡើងទៅ​លើមេឃ​ទេ ប៉ុន្តែ​លោក​និយាយថា​: ‘ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង


“ដូច្នេះ ចូរឲ្យ​ពូជពង្ស​អ៊ីស្រាអែល​ទាំងមូល​ដឹង​ជាប្រាកដ​ថា ព្រះ​បាន​តាំង​ព្រះយេស៊ូវ​នេះ​ដែល​អ្នករាល់គ្នា​បាន​ឆ្កាង ឲ្យទៅជា​ព្រះអម្ចាស់​ផង និង​ជា​ព្រះ​គ្រីស្ទ​ផង”។


ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​កម្ទេច​សាតាំង​ឲ្យនៅ​ក្រោម​ជើង​របស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!


ពេលនោះ ខ្ញុំ​ឃើញ​សត្វតិរច្ឆាន និង​ពួក​ស្ដេច​នៃ​ផែនដី ព្រមទាំង​កងទ័ព​របស់​ពួកគេ ប្រមូលគ្នាមក​ដើម្បី​ធ្វើ​សង្គ្រាម​ទាស់នឹង​ព្រះអង្គ​ដែល​គង់​លើ​សេះ និង​ទាស់នឹង​កងទ័ព​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម