ពួកគេទាំងពីរនាក់សុចរិតនៅចំពោះព្រះជាម្ចាស់ ដោយដើរតាមបញ្ញត្ដិ និងច្បាប់ទាំងឡាយរបស់ព្រះអម្ចាស់ឥតបន្ទោសបានឡើយ
កិច្ចការ 2:25 - Khmer Christian Bible ស្ដេចដាវីឌក៏បានថ្លែងអំពីព្រះយេស៊ូដែរថា ខ្ញុំឃើញព្រះអម្ចាស់នៅមុខខ្ញុំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំខ្ញុំដើម្បីកុំឲ្យខ្ញុំរង្គើឡើយ ព្រះគម្ពីរខ្មែរសាកល ជាការពិត ដាវីឌបានថ្លែងអំពីព្រះអង្គថា: ‘ទូលបង្គំតែងតែឃើញព្រះអម្ចាស់នៅមុខទូលបង្គំជានិច្ច; ដោយសារព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំមិនរង្គើឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបាទដាវីឌមានរាជឱង្ការអំពីព្រះអង្គថា៖ "ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖ «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ មិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតហ្លួងដាវីឌមានបន្ទូលពីទ្រង់ថា «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ អាល់គីតាប ទតនិយាយអំពីអ៊ីសានេះថា៖ «ខ្ញុំបានឃើញអម្ចាស់ នៅមុខខ្ញុំជានិច្ច ព្រោះគាត់នៅខាងស្ដាំខ្ញុំ មិនឲ្យខ្ញុំត្រូវញាប់ញ័រឡើយ។ |
ពួកគេទាំងពីរនាក់សុចរិតនៅចំពោះព្រះជាម្ចាស់ ដោយដើរតាមបញ្ញត្ដិ និងច្បាប់ទាំងឡាយរបស់ព្រះអម្ចាស់ឥតបន្ទោសបានឡើយ
មើល៍ ពេលកំណត់ដែលត្រូវមកដល់ នោះបានមកដល់ហើយ គេនឹងធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅរៀងៗខ្លួន ហើយទុកឲ្យខ្ញុំនៅតែឯង ប៉ុន្ដែខ្ញុំមិននៅតែឯងទេ ព្រោះព្រះវរបិតាគង់នៅជាមួយខ្ញុំ។
ដោយហេតុនេះហើយបានជាចិត្ដរបស់ខ្ញុំរីករាយ អណ្ដាតរបស់ខ្ញុំសរសើរតម្កើង ហើយលើសនេះទៀត រូបកាយរបស់ខ្ញុំនឹងរស់នៅក្នុងសេចក្ដីសង្ឃឹមដែរ