ដ្បិតអ្នកទាំងនេះមិនបានស្រវឹងដូចជាអ្នករាល់គ្នាស្មាននោះទេ ព្រោះម៉ោងប្រាំបួនព្រឹកនៅឡើយ!
កិច្ចការ 2:13 - Khmer Christian Bible ប៉ុន្ដែអ្នកខ្លះទៀតចំអកថា៖ «ពួកនេះផឹកស្រាទំពាំងបាយជូរថ្មីជ្រុលទេតើ»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នកខ្លះទៀតនិយាយចំអកថា៖ “ពួកគេស្រវឹងស្រាថ្មីហើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មានអ្នកខ្លះចំអកថា៖ «ពួកនេះស្រវឹងស្រាថ្មីទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមានអ្នកខ្លះចំអកឲ្យថា ពួកនេះស្រវឹងស្រាថ្មីទេ។ អាល់គីតាប ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ!»។ |
ដ្បិតអ្នកទាំងនេះមិនបានស្រវឹងដូចជាអ្នករាល់គ្នាស្មាននោះទេ ព្រោះម៉ោងប្រាំបួនព្រឹកនៅឡើយ!
ចុះបើក្រុមជំនុំទាំងមូលមកជួបជុំគ្នា ហើយអ្នកទាំងអស់គ្នានិយាយភាសាចម្លែកអស្ចារ្យ ហើយមានអ្នកមិនដែលដឹង ឬអ្នកមិនជឿចូលមក តើគេមិននិយាយថា អ្នករាល់គ្នាឆ្កួតទេឬ?
កុំស្រវឹងស្រា ដែលនាំឲ្យប្រព្រឹត្ដផ្ដេសផ្ដាសឡើយ ប៉ុន្តែចូរឲ្យបានពេញដោយព្រះវិញ្ញាណ