Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:13 - ព្រះគម្ពីរខ្មែរសាកល

13 ប៉ុន្តែ​អ្នក​ខ្លះទៀត​និយាយ​ចំអក​ថា៖ “ពួកគេ​ស្រវឹង​ស្រាថ្មី​ហើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ចំអក​ថា៖​ «ពួកនេះ​ផឹក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ជ្រុល​ទេ​តើ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្តែ មាន​អ្នក​ខ្លះ​ចំអក​ថា៖ «ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​មាន​អ្នក​ខ្លះ​ចំអក​ឲ្យ​ថា ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។

សូមមើលជំពូក ចម្លង




កិច្ចការ 2:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅលើ​ភ្នំ​នេះ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​រៀបចំ​ពិធីជប់លៀង មាន​ម្ហូបដ៏ពិសេស​សម្រាប់​ប្រជាជាតិ​ទាំងអស់ ជា​ពិធីជប់លៀង​ដែល​មាន​ស្រាទំពាំងបាយជូរយូរឆ្នាំ មាន​ម្ហូបដ៏ពិសេស​ដែល​ពេញដោយខួរឆ្អឹង និង​ស្រាទំពាំងបាយជូរយូរឆ្នាំ​ដ៏សុទ្ធ​។


ពេលនោះ អេប្រាអិម​នឹង​បាន​ដូចជា​មនុស្ស​ខ្លាំងពូកែ ហើយ​ចិត្ត​របស់ពួកគេ​នឹង​អរសប្បាយឡើង ដូចជា​ដោយសារ​ស្រាទំពាំងបាយជូរ​។ កូនចៅ​របស់ពួកគេ​នឹង​ឃើញ ហើយ​អរសប្បាយ​ដែរ ចិត្ត​របស់ពួកគេ​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ការពារ​ពួកគេ ពួកគេ​នឹង​ស៊ីបំផ្លាញ ហើយ​បង្ក្រាប​ដុំថ្ម​ពី​ខ្សែដង្ហក់​។ ពួកគេ​នឹង​ផឹក ហើយ​គ្រហឹម ហាក់ដូចជា​ស្រវឹង​ស្រា ក៏​បាន​ពេញ​ដូចជា​ចាន និង​ដូចជា​ជ្រុង​នៃ​អាសនា​។


ដ្បិត​សេចក្ដីល្អ​របស់ព្រះអង្គ​ច្រើន​យ៉ាងណាហ្ន៎ សោភ័ណភាព​របស់ព្រះអង្គ​ល្អ​យ៉ាងណាហ្ន៎​! ស្រូវ​នឹង​ធ្វើឲ្យ​ពួក​មនុស្សកំលោះ​ចម្រើនឡើង ហើយ​ស្រាទំពាំងបាយជូរថ្មី​ក៏​ធ្វើឲ្យ​ពួក​ស្រីក្រមុំ​ចម្រើនឡើង​ដែរ​៕


ដ្បិត​អ្នកទាំងនេះ​មិនមែន​ស្រវឹង​ដូចដែល​អ្នករាល់គ្នា​គិតស្មាន​នោះ​ទេ ពីព្រោះ​ទើបតែ​ម៉ោងប្រាំបួនព្រឹក​ប៉ុណ្ណោះ​!


ដូច្នេះ ប្រសិនបើ​ក្រុមជំនុំ​ទាំងមូល​មកជួបជុំ​ជាមួយគ្នា ហើយ​ទាំងអស់គ្នា​កំពុង​និយាយ​ភាសាដទៃ រួច​មាន​អ្នក​មិនយល់ ឬ​អ្នក​មិនជឿ​ចូលមក តើ​ពួកគេ​នឹង​មិន​និយាយ​ថា​អ្នករាល់គ្នា​ឆ្កួត​ទេ​ឬ​?


កុំ​ស្រវឹង​ស្រា​ឡើយ ដ្បិត​ស្រា​ជា​អបាយមុខ ផ្ទុយទៅវិញ ចូរឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម