ប៉ុន្ដែ សេចក្ដីដែលព្រះអង្គបានមានបន្ទូលនេះ គឺអំពីព្រះវិញ្ញាណដែលអស់អ្នកជឿលើព្រះអង្គនឹងទទួលបាន ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមកទេ ព្រោះព្រះយេស៊ូមិនទាន់បានទទួលការលើកតម្កើងឡើងនៅឡើយ។
កិច្ចការ 19:2 - Khmer Christian Bible គាត់បានសួរពួកគេថា៖ «ពេលបងប្អូនជឿ តើបងប្អូនបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?» ពួកគេឆ្លើយថា៖ «ទេ យើងមិនដែលទាំងឮថា មានព្រះវិញ្ញាណបរិសុទ្ធផង» ព្រះគម្ពីរខ្មែរសាកល ក៏សួរពួកគេថា៖ “កាលបានជឿ តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធឬទេ?”។ ពួកគេតបនឹងគាត់ថា៖ “តាមពិត យើងមិនដែលទាំងឮថាមានព្រះវិញ្ញាណដ៏វិសុទ្ធផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសួរគេថា៖ «ចាប់តាំងពីអ្នករាល់គ្នាបានជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ?» គេឆ្លើយថា៖ «ទេ យើងខ្ញុំមិនដែលទាំងឮថាមានព្រះវិញ្ញាណបរិសុទ្ធផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កាលបងប្អូនចាប់ផ្ដើមជឿនោះ តើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធ*ហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថាមានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចាប់តាំងពីអ្នករាល់គ្នាជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ គេឆ្លើយថា យើងខ្ញុំមិនបានទាំងឮនិយាយពីព្រះវិញ្ញាណបរិសុទ្ធផង អាល់គីតាប «កាលបងប្អូនចាប់ផ្ដើមជឿនោះ តើបងប្អូនទទួលរសអុលឡោះដ៏វិសុទ្ធហើយឬនៅ?»។ គេតបមកគាត់វិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានរសអុលឡោះដ៏វិសុទ្ធផង!»។ |
ប៉ុន្ដែ សេចក្ដីដែលព្រះអង្គបានមានបន្ទូលនេះ គឺអំពីព្រះវិញ្ញាណដែលអស់អ្នកជឿលើព្រះអង្គនឹងទទួលបាន ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមកទេ ព្រោះព្រះយេស៊ូមិនទាន់បានទទួលការលើកតម្កើងឡើងនៅឡើយ។
ពេលលោកពេត្រុសកំពុងនិយាយអំពីសេចក្ដីទាំងនេះនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏មកសណ្ឋិតលើអ្នកទាំងអស់ដែលកំពុងស្ដាប់ព្រះបន្ទូល
ព្រះជាម្ចាស់មានបន្ទូលថា នៅថ្ងៃចុងក្រោយ យើងនឹងចាក់វិញ្ញាណរបស់យើងលើមនុស្សទាំងអស់ ហើយកូនប្រុសកូនសី្ររបស់អ្នករាល់គ្នានឹងថ្លែងព្រះបន្ទូល ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ដ រីឯពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្ដិ។
ដ្បិតខ្ញុំទន្ទឹងរង់ចាំជួបអ្នករាល់គ្នា ដើម្បីចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ
ឬមួយអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួលពីព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ
ដូច្នេះ ដែលព្រះអង្គប្រទានព្រះវិញ្ញាណដល់អ្នករាល់គ្នា ព្រមទាំងធ្វើកិច្ចការដ៏មានអំណាចក្នុងចំណោមអ្នករាល់គ្នា តើដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យ ឬដោយសារការស្ដាប់ទាំងមានជំនឿ?