ស្រែកឡើងថា៖ «ព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតអើយ! តើយើងនិងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»
កិច្ចការ 19:15 - Khmer Christian Bible ប៉ុន្ដែវិញ្ញាណអាក្រក់ឆ្លើយទៅពួកគេថា៖ «មែន យើងស្គាល់ព្រះយេស៊ូ ហើយក៏ស្គាល់ប៉ូលដែរ ចុះពួកឯងវិញជានរណា?» ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែវិញ្ញាណអាក្រក់តបនឹងពួកគេថា៖ “មែន យើងស្គាល់ព្រះយេស៊ូវ ហើយប៉ូលក៏យើងស្គាល់ច្បាស់ដែរ ចុះពួកឯងវិញ តើពួកឯងជានរណា?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ វិញ្ញាណអាក្រក់តបទៅគេថា៖ «យើងស្គាល់ព្រះយេស៊ូវ ហើយលោកប៉ុលក៏យើងទទួលស្គាល់ ចុះឯងរាល់គ្នាវិញ តើឯងជាអ្នកណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអារក្សអសោចិ៍ឆ្លើយទៅគេថា យើងស្គាល់ព្រះយេស៊ូវហើយ ក៏ស្គាល់ប៉ុលបន្តិចបន្តួចដែរ តែឯឯងរាល់គ្នា តើជាអ្នកណាវិញ អាល់គីតាប អ៊ីព្លេសបានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់អ៊ីសា ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។ |
ស្រែកឡើងថា៖ «ព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតអើយ! តើយើងនិងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»
ព្រះអង្គបានប្រោសមនុស្សជាច្រើន ដែលមានជំងឺរោគាផ្សេងៗឲ្យជាសះស្បើយ និងបានបណ្ដេញអារក្សជាច្រើនចេញពីមនុស្ស ហើយព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីឡើយ ព្រោះពួកវាស្គាល់ព្រះអង្គ។
ហើយកូនប្រុសទាំងប្រាំពីរនាក់របស់សម្ដេចសង្ឃជនជាតិយូដាឈ្មោះស្កេវ៉ា ក៏ធ្វើដូច្នោះដែរ
រួចមនុស្សដែលមានវិញ្ញាណអាក្រក់លោតចូលទៅសង្គ្រប់យកឈ្នះលើពួកគេទាំងអស់គ្នា រហូតធ្វើឲ្យពួកគេមានរបួស ហើយរត់ចេញពីផ្ទះនោះ ទាំងអាក្រាត
អ្នកជឿថាមានព្រះជាម្ចាស់តែមួយ នោះត្រឹមត្រូវហើយ សូម្បីតែអារក្សក៏ជឿដូច្នេះដែរ ហើយវាភ័យខ្លាចទៀតផង។