ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយគេនឹងធ្វើកិច្ចការធំជាងនោះផង ព្រោះខ្ញុំនឹងទៅឯព្រះវរបិតាវិញ
កិច្ចការ 19:11 - Khmer Christian Bible ហើយព្រះជាម្ចាស់បានធ្វើការអស្ចារ្យប្លែកៗ តាមរយៈដៃរបស់លោកប៉ូល ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់ធ្វើការអស្ចារ្យមិនធម្មតា តាមរយៈដៃរបស់ប៉ូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានធ្វើការអស្ចារ្យយ៉ាងចម្លែកៗ តាមរយៈដៃរបស់លោកប៉ុល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើន តាមរយៈលោកប៉ូល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយព្រះទ្រង់ធ្វើការឫទ្ធិបារមីយ៉ាងប្លែកៗ ដោយសារដៃប៉ុល អាល់គីតាប ពេលនោះ អុលឡោះបានធ្វើការអស្ចារ្យដ៏ធំៗជាច្រើន តាមរយៈលោកប៉ូល |
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយគេនឹងធ្វើកិច្ចការធំជាងនោះផង ព្រោះខ្ញុំនឹងទៅឯព្រះវរបិតាវិញ
ទោះជាយ៉ាងណាក្ដី ពួកគាត់បានស្នាក់នៅទីនោះជាយូរថ្ងៃ ទាំងប្រកាសយ៉ាងក្លាហានដោយពឹងអាងលើព្រះអម្ចាស់ ដែលបានបញ្ជាក់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានទីសំគាល់ និងការអស្ចារ្យផ្សេងៗឲ្យកើតឡើងតាមរយៈដៃរបស់ពួកគាត់។
ពេលនោះមនុស្សគ្រប់គ្នាបានស្ងៀមស្ងាត់ ហើយស្ដាប់លោកបារណាបាស និងលោកប៉ូលរៀបរាប់អំពីទីសំគាល់ និងការអស្ចារ្យទាំងឡាយដែលព្រះជាម្ចាស់បានធ្វើតាមរយៈពួកគាត់ នៅក្នុងចំណោមសាសន៍ដទៃ។
នាងបានធ្វើដូច្នេះជាច្រើនថ្ងៃ ធ្វើឲ្យលោកប៉ូលធុញទ្រាន់ជាខ្លាំង ក៏បែរទៅបង្គាប់វិញ្ញាណអាក្រក់នោះថា៖ «យើងបង្គាប់ឯងនៅក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!» ពេលនោះ វាក៏ចេញពីនាងភ្លាម
មានទីសំគាល់ និងការអស្ចារ្យជាច្រើនបានកើតឡីងនៅក្នុងចំណោមប្រជាជន តាមរយៈដៃរបស់ពួកសាវក ហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន
សូម្បីតែលោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ហើយក្រោយពីទទួលពិធីជ្រមុជទឹករួច គាត់ក៏នៅជាមួយលោកភីលីពតទៅទៀត ហើយគាត់បានស្ញប់ស្ញែងយ៉ាងខ្លាំង ពេលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យធំៗដែលកំពុងកើតឡើង។
ដូច្នេះ ដែលព្រះអង្គប្រទានព្រះវិញ្ញាណដល់អ្នករាល់គ្នា ព្រមទាំងធ្វើកិច្ចការដ៏មានអំណាចក្នុងចំណោមអ្នករាល់គ្នា តើដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យ ឬដោយសារការស្ដាប់ទាំងមានជំនឿ?
ដោយមានព្រះជាម្ចាស់ធ្វើបន្ទាល់ជាមួយផង តាមរយៈទីសំគាល់ ការអស្ចារ្យ និងកិច្ចការដ៏មានអំណាចជាច្រើន ព្រមទាំងតាមរយៈអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធស្របតាមបំណងរបស់ព្រះអង្គផង។