បើគ្មានអ្នកណាទទួល ឬស្ដាប់ពាក្យអ្នករាល់គ្នាទេ ពេលចេញពីផ្ទះ ឬក្រុងនោះ ចូររលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាចុះ
កិច្ចការ 18:6 - Khmer Christian Bible ប៉ុន្ដែពេលពួកគេចេះតែប្រឆាំង និងជេរប្រមាថគាត់ គាត់ក៏រលាស់សម្លៀកបំពាក់ រួចនិយាយទៅពួកគេថា៖ «ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាចុះ! ឯខ្ញុំគ្មានទោសឡើយ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅឯសាសន៍ដទៃវិញ»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលពួកគេប្រឆាំង និងជេរប្រមាថ ប៉ូលក៏រលាស់សម្លៀកបំពាក់ ទាំងនិយាយនឹងពួកគេថា៖ “ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលរបស់អ្នករាល់គ្នាចុះ! ខ្ញុំគ្មានទោសទេ។ ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែដោយព្រោះសាសន៍យូដាចេះតែទាស់ទទឹង ហើយជេរប្រមាថលោកផងនោះ លោកក៏រលាស់អាវខ្លួន ហើយមានប្រសាសន៍ថា៖ «ចូរឲ្យឈាមអ្នករាល់គ្នា ធ្លាក់លើក្បាលអ្នករាល់គ្នាចុះ ខ្ញុំគ្មានទោសទេ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះ លោកក៏រលាស់ធូលីដីពីអាវរបស់លោក ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេ ចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដោយព្រោះគេតាំងខ្លួនទាស់ទទឹង ហើយក៏ជេរប្រមាថផង បានជាប៉ុលរលាស់អាវខ្លួន និយាយថា ចូរឲ្យឈាមអ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាវិញចុះ ឯខ្ញុំៗបរិសុទ្ធទេ អំណឹះទៅមុខ ខ្ញុំនឹងទៅឯសាសន៍ដទៃហើយ អាល់គីតាប ប៉ុន្ដែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងគាត់ ហើយជេរប្រមាថគាត់ទៀតផងនោះ គាត់ក៏រលាស់ធូលីដីពីអាវរបស់គាត់ ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ |
បើគ្មានអ្នកណាទទួល ឬស្ដាប់ពាក្យអ្នករាល់គ្នាទេ ពេលចេញពីផ្ទះ ឬក្រុងនោះ ចូររលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាចុះ
ពួកគេទូលព្រះអង្គថា៖ «គាត់នឹងសម្លាប់ពួកមនុស្សអាក្រក់ទាំងនោះដោយឥតប្រណីឡើយ ហើយគាត់នឹងប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យទៅពួកអ្នកចម្ការផ្សេងទៀត ដែលផ្ដល់ផលឲ្យគាត់តាមរដូវ»។
ហេតុនេះ ខ្ញុំប្រាប់ពួកលោកថា នគរព្រះជាម្ចាស់នឹងត្រូវដកហូតពីពួកលោក ហើយប្រគល់ទៅឲ្យជនជាតិមួយដែលបង្កើតផលឲ្យនគរនោះ។
ពួកបាវបម្រើទាំងនោះក៏បានចេញទៅតាមផ្លូវ ប្រមូលមនុស្សគ្រប់គ្នាដែលគេបានជួបទាំងល្អ ទាំងអាក្រក់ ហើយពិធីមង្គលការក៏មានភ្ញៀវពេញ
ប្រជាជនទាំងអស់ឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ»
ហើយខ្ញុំបា្រប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិចមកអង្គុយនៅតុអាហារជាមួយលោកអ័បា្រហាំ លោកអ៊ីសាក និងលោកយ៉ាកុបនៅនគរស្ថានសួគ៌។
ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា ពេលចេញពីក្រុងនោះ ចូររលាស់ធូលីដីពីជើងរបស់អ្នករាល់គ្នាចុះ ដើម្បីទុកជាទីបន្ទាល់ដល់ពួកគេ»
ដូច្នេះពួកគាត់ក៏រលាស់ធូលីដីចេញពីជើងទាស់នឹងពួកគេ រួចបានធ្វើដំណើរទៅក្រុងអ៊ីកូនាម
ខ្ញុំដាក់ទោសពួកគេជាញឹកញាប់ នៅតាមសាលាប្រជុំទាំងឡាយ ខ្ញុំបានបង្ខំពួកគេឲ្យប្រមាថព្រះជាម្ចាស់ ហើយដោយខឹងពួកគេកាន់តែខ្លាំង ខ្ញុំក៏បៀតបៀនពួកគេរហូតដល់ក្រុងដទៃទៀត។
គឺមុនដំបូង ខ្ញុំបានប្រកាសប្រាប់ពួកអ្នកក្រុងដាម៉ាស់ និងពួកអ្នកក្រុងយេរូសាឡិមដែរ ព្រមទាំងក្នុងស្រុកយូដាទាំងមូល និងដល់សាសន៍ដទៃ ដើម្បីឲ្យពួកគេប្រែចិត្ដបែរមកឯព្រះជាម្ចាស់ ទាំងប្រព្រឹត្ដអំពើដែលស័ក្ដិសមនឹងការប្រែចិត្ដ។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងចុះថា សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នេះបានបញ្ជូនទៅឯសាសន៍ដទៃហើយ នោះពួកគេនឹងស្ដាប់មិនខាន»
តើព្រះជាម្ចាស់ជាព្រះរបស់ជនជាតិយូដាប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែនហើយ ព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ
កុំប្រញាប់ដាក់ដៃលើអ្នកណាម្នាក់ ហើយមិនត្រូវរួមចំណែកក្នុងបាបរបស់អ្នកដទៃឡើយ ផ្ទុយទៅវិញ ចូររក្សាខ្លួនឲ្យបរិសុទ្ធ។
និងប្រដៅពួកប្រឆាំងដោយចិត្ដសុភាព ក្រែងលោព្រះជាម្ចាស់បណ្ដាលឲ្យគេប្រែចិត្តស្គាល់សេចក្ដីពិត
បើអ្នករាល់គ្នាត្រូវគេដៀលត្មះ ដោយព្រោះព្រះនាមរបស់ព្រះគ្រិស្ដ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង ដែលជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើអ្នករាល់គ្នា។
ពួកគេងឿងឆ្ងល់ដែលអ្នករាល់គ្នាមិនរត់តាមសេចក្ដីខិលខូចហួសហេតុដូចពួកគេ ដូច្នេះក៏និយាយប្រមាថអ្នករាល់គ្នា