Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​ដោយ​ព្រោះ​គេ​តាំង​ខ្លួន​ទាស់​ទទឹង ហើយ​ក៏​ជេរ​ប្រមាថ​ផង បាន​ជា​ប៉ុល​រលាស់​អាវ​ខ្លួន និយាយ​ថា ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​វិញ​ចុះ ឯ​ខ្ញុំៗ​បរិសុទ្ធ​ទេ អំណឹះ​ទៅ​មុខ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ប៉ុន្តែ​នៅពេល​ពួកគេ​ប្រឆាំង និង​ជេរប្រមាថ ប៉ូល​ក៏​រលាស់​សម្លៀកបំពាក់ ទាំង​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរឲ្យ​ឈាម​របស់អ្នករាល់គ្នា​ធ្លាក់លើ​ក្បាល​របស់អ្នករាល់គ្នា​ចុះ! ខ្ញុំ​គ្មានទោសទេ​។ ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍ដទៃ​វិញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ប៉ុន្ដែ​ពេល​ពួកគេ​ចេះតែ​ប្រឆាំង​ និង​ជេរ​ប្រមាថ​គាត់​ គាត់​ក៏​រលាស់​សម្លៀក​បំពាក់​ រួច​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​រាល់គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់គ្នា​ចុះ!​ ឯ​ខ្ញុំ​គ្មាន​ទោស​ឡើយ។​ ចាប់​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​វិញ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 តែ​ដោយ​ព្រោះ​សាសន៍​យូដា​ចេះ​តែ​ទាស់​ទទឹង ហើយ​ជេរ​ប្រមាថ​លោក​ផងនោះ លោក​ក៏​រលាស់​អាវ​ខ្លួន ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​គ្មាន​ទោស​ទេ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប៉ុន្តែ ដោយ​សាសន៍​យូដា​ចេះ​តែ​ប្រឆាំង​នឹង​លោក ហើយ​ជេរ​ប្រមាថ​លោក​ទៀត​ផង​នោះ លោក​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​លោក ទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ប៉ុន្ដែ ដោយ​សាសន៍​យូដា​ចេះ​តែ​ប្រឆាំង​នឹង​គាត់ ហើយ​ជេរ​ប្រមាថ​គាត់​ទៀត​ផង​នោះ គាត់​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​គាត់ ទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ​ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។

សូមមើលជំពូក ចម្លង




កិច្ចការ 18:6
37 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដាវីឌ​មាន​ប្រសាសន៍​ថា ចូរ​ឲ្យ​ឈាម​អ្នក​ធ្លាក់​ទៅ​លើ​ក្បាល​អ្នក​វិញ​ចុះ ដ្បិត​មាត់​អ្នក​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួនអ្នក​ហើយ​ថា អ្នក​បាន​សំឡាប់​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ។


ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ ហើយ​នឹង​ពូជ‌ពង្ស​វា​ជា​ដរាប​ទៅ តែ​ចំណែក​ឯ​ដាវីឌ នឹង​ពូជ‌ពង្ស​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស​ទ្រង់ ហើយ​រាជ្យ​របស់​ទ្រង់​នោះនឹង​បាន​សេចក្ដី​សុខ‌សាន្ត មក​អំពី​ព្រះ‌យេហូវ៉ា ជានិច្ច​ត​ទៅ​វិញ


ខ្ញុំ​ក៏​រលាស់​ថ្នក់​អាវ​ខ្ញុំ​ពោល​ថា បើ​អ្នក​ណា​មិន​ប្រព្រឹត្ត​តាម​ពាក្យ​សន្យា​នេះ នោះ​សូម​ឲ្យ​ព្រះ​រលាស់​អ្នក​នោះ ចេញ​ពី​ផ្ទះនឹង​ពី​ការ​របស់​ខ្លួន​យ៉ាង​នេះ​ដែរ សូម​តែ​ឲ្យ​គេត្រូវ​រលាស់​ចេញ​ចុះ ហើយ​ចោល​នៅ​ទទេ​ផង ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា អាម៉ែន ហើយ​គេ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា រួច​ក៏​ធ្វើ​តាម​ពាក្យ​សន្យា​នោះ។


បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កំរៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។


ហើយ​មាន​អ្នក​ណា​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ បើ​ដាវ​មក​ពិត ហើយ​យក​ជីវិត​គេ​ទៅ នោះ​ឈាម​គេ​នឹង​ធ្លាក់​ទៅ​លើ​ក្បាល​គេ​វិញ


តែ​បើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំ​ត្រែ​ឲ្យ​បណ្តាជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់ យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន តែ​អញ​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​វិញ។


ឯ​អស់​អ្នក​ណា​ដែល​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន ដ្បិត​បាន​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន​ហើយ ដូច្នេះ​ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។


បើ​អ្នក​ណា​មិន​ទទួល ឬ​មិន​ស្តាប់​តាម​ពាក្យ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ពី​ផ្ទះ​នោះ ឬ​ចេញ​ពី​ក្រុង​នោះ រួច​រលាស់​ធូលី​ពី​ជើង​អ្នក​ចេញ


គេ​ទូល​ឆ្លើយ​តប​ថា គាត់​នឹង​សំឡាប់​ពួក​កំណាច​ទាំង​នោះ​យ៉ាង​អាក្រក់​ណាស់ រួច​នឹង​ប្រវាស់​ចំការ​ទៅ​ឲ្យ​ពួក​ឯ​ទៀត​វិញ ដែល​គេ​នឹង​ឲ្យ​ផល​ដល់​គាត់​តាម​រដូវ


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នគរ​ព្រះ​នឹង​ត្រូវ​ហូត​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​១​ទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​នោះ


មហា‌តលិក​ទាំង​នោះ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ទាំង​អាក្រក់ ទាំង​ល្អ​មក នោះ​រោង​ការ​មាន​ភ្ញៀវ​ពេញ​ព្រៀប


បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​ឈាម​វា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា នឹង​កូន​ចៅ​របស់​យើង​ចុះ


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត នឹង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថាន‌សួគ៌


គេ​ក៏​ពោល​ពាក្យ​ប្រមាថ​ទ្រង់​ជា​ច្រើន​ទៅ​ទៀត​ដែរ។


ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​រាក់‌ទាក់​ទទួល​អ្នក​រាល់​គ្នា​ទេ នោះ​ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ហើយ​រលាស់​ទាំង​ធូលី​ដី​ពី​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ


ដូច្នេះ អ្នក​ទាំង​២​ក៏​រលាស់​ធូលី​ដី ពី​ជើង​ចេញ​ទាស់​នឹង​គេ រួច​ចេញ​ទៅ​ឯ​ក្រុង​អ៊ីកូនាម


ទូលបង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញយ នៅ​គ្រប់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ផង ហើយ​ដោយ​ព្រោះ​ទូលបង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុល​ពេក ទាស់​នឹង​គេ​ដូច្នេះ បាន​ជា​ទូលបង្គំ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​គេ រហូត​ដល់​ក្រុង​នៃ​សាសន៍​ដទៃ​ផង


គឺ​ទូលបង្គំ​បាន​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក​ឯ​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ផង គឺ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​ជា​មុន​ដំបូង រួច​នៅ​ក្រុង​យេរូ‌សាឡិម នឹង​គ្រប់​ក្នុង​ខេត្ត​យូដា ហើយ​ដល់​អស់​ទាំង​សាសន៍​ដទៃ​ផង


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌ទ្រង់​ផ្សាយ​សេចក្ដី​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ហើយ​គេ​នឹង​ស្តាប់​ជា​ពិត


តើ​ព្រះ‌អង្គ​ទ្រង់​ជា​ព្រះ​នៃ​សាសន៍​យូដា​តែ​ប៉ុណ្ណោះ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ​ទេ​ឬ​អី មែន​ហើយ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ


កុំ​ឲ្យ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ក៏​កុំ​ឲ្យ​មាន​សេចក្ដី​ប្រកប​ក្នុង​បាប​របស់​មនុស្ស​ឯ​ទៀត​ឲ្យ​សោះ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​ចុះ


ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹង‌ទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ‌ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្តាប់​សេចក្ដី​ពិត​វិញ


បើ​សិន​ជា​គេ​តិះ‌ដៀល​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ នោះ​មាន​ពរ​ហើយ ពី​ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏​មាន​សិរី‌ល្អ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ


គេ​ក៏​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​រត់​ទៅ តាម​សេចក្ដី​ខូច​អាក្រក់​ដ៏​ហូរ‌ហៀរ ជា​មួយ​នឹង​គេ​ដែរ បាន​ជា​គេ​ប្រមាថ​ដល់​អ្នក​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម