ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 18:2 - Khmer Christian Bible

នៅ​ក្រុង​នោះ​ លោក​ប៉ូល​បាន​ជួប​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័គីឡា​ជា​អ្នក​ស្រុក​ប៉ុនតុស​ និង​នាង​ព្រីស៊ីល​ជា​ប្រពន្ធ​របស់​គាត់​ដែល​ទើប​មក​ពី​ស្រុក​អ៊ីតាលី​ ដ្បិត​ព្រះចៅ​អធិរាជ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិ​យូដា​ទាំង​អស់​ចាកចេញ​ពី​ក្រុង​រ៉ូម​ លោក​ប៉ូល​ក៏​ចូល​ទៅ​ជួប​ពួកគេ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ជួប​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័គីឡា​អ្នក​ប៉ុនតុស និង​ព្រីស៊ីឡា​ប្រពន្ធ​របស់​គាត់ អ្នកទាំងពីរ​ទើប​មក​ពី​អ៊ីតាលី ពីព្រោះ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិយូដា​ទាំងអស់​ចេញ​ពី​រ៉ូម​។ ប៉ូល​ក៏​ទៅជួប​ពួកគេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ទី​នោះ លោក​ជួប​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័គី‌ឡា ជា​អ្នក​ស្រុក​ប៉ុន‌តុស ដែល​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ជាមួយ​នាង​ព្រីស៊ីល​ជា​ប្រពន្ធ ព្រោះ​ព្រះ​ចៅ​ក្លូឌាស បាន​បង្គាប់​ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់។ លោក​ប៉ុល​បាន​ទៅ​ជួប​អ្នក​ទាំង​ពីរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ក្រុង​នោះ លោក​បាន​ជួប​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគី‌ឡា ជា​អ្នក​ស្រុក​ប៉ុនតុស។ លោក​អគី‌ឡា និង​នាង​ព្រីស៊ីល​ជា​ភរិយា ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ព្រោះ​ព្រះចៅ​អធិ‌រាជ​ក្លូឌាស​បាន​ចេញ​បញ្ជា​ឲ្យ​ជន‌ជាតិ​យូដា​ទាំង​អស់ ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​ទៅ​ទាក់ទង​នឹង​អ្នក​ទាំង​ពីរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ទី​នោះ គាត់​ជួប​នឹង​សាសន៍​យូដា​ម្នាក់​ឈ្មោះ​អ័គីឡា ដែល​កើត​នៅ​ស្រុក​ប៉ុនតុស ជា​អ្នក​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រម​ទាំង​ព្រីស៊ីល ជា​ប្រពន្ធ​គាត់​ផង ពី​ព្រោះ​មហា‌រាជ​ក្លូឌាស ទ្រង់​បាន​បង្គាប់ ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់​ទៅ គាត់​ក៏​ទៅ​ឯ​អ្នក​ទាំង​២​នោះ

សូមមើលជំពូក

អាល់គីតាប

នៅ​ក្រុង​នោះ គាត់​បាន​ជួប​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគីឡា ជា​អ្នក​ស្រុក​ប៉ុនតុស។ លោក​អគីឡា និង​នាង​ព្រីស៊ីល​ជា​ភរិយា ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រោះ​ស្តេច​អធិ‌រាជ​ក្លូឌាស បាន​ចេញ​បញ្ជា​ឲ្យ​ជន‌ជាតិ​យូដា​ទាំង​អស់​ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​ទៅ​ទាក់‌ទង​នឹង​អ្នក​ទាំង​ពីរ

សូមមើលជំពូក



កិច្ចការ 18:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ម្នាក់​ឈ្មោះ​អ័ក្កាបុស​បាន​ក្រោក​ឡើង​ ហើយ​ប្រកាស​ដោយ​ព្រះវិញ្ញាណ​ថា​ នឹង​មាន​អំណត់​មួយ​យ៉ាង​ធំ​កើត​នៅ​លើ​ផែនដី​ទាំង​មូល​ គ្រោះ​អត់​ឃ្លាន​នេះ​ក៏​កើតឡើង​មែន​ក្នុង​រាជ្យ​របស់​ព្រះចៅ​ក្លូឌាស។​


លោក​ប៉ូល​បាន​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ទៀត​ បន្ទាប់មក​គាត់​ក៏​ជម្រាបលា​ពួក​បងប្អូន​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ជាមួយ​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល។​ លោក​ប៉ូល​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ ព្រោះ​គាត់​ត្រូវ​លា​បំណន់។​


គាត់​ចាប់ផ្ដើម​ប្រកាស​យ៉ាង​មោះមុត​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​ពេល​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល​បាន​ឮ​ដូច្នេះ​ ក៏​នាំ​គាត់​មក​ ហើយ​ពន្យល់​ប្រាប់​គាត់​ថែម​ទៀត​យ៉ាង​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះជាម្ចាស់។​


គឺ​មាន​អ្នក​ស្រុក​ផារថុស​ អ្នក​ស្រុក​មេឌី​ អ្នក​ស្រុក​អេឡាំ​ និង​ពួកអ្នក​រស់នៅ​ស្រុក​មេសូប៉ូតាមា​ ស្រុក​យូដា​ ស្រុក​កាប៉ាដូគា​ ស្រុក​ប៉ុនតុស​ និង​ស្រុក​អាស៊ី​


នៅ​ពេល​គេ​សម្រេច​ឲ្យ​យើង​ចុះ​សំពៅ​ទៅ​ស្រុក​អ៊ីតាលី​ ពួកគេ​បាន​ប្រគល់​លោក​ប៉ូល​ និង​អ្នកទោស​ខ្លះ​ទៀត​ឲ្យ​ទៅ​ឈ្មោះ​យូលាស​ ជា​នាយ​ទាហាន​ម្នាក់​របស់​កងទ័ព​ព្រះចៅ​អធិរាជ​


នៅ​ទី​នោះ​ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អ៊ីតាលី​ ដូច្នេះ​គាត់​ក៏​នាំ​យើង​ចុះ​ក្នុង​សំពៅ​នោះ។​


ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​អាស៊ី​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ហើយ​លោក​អ័គីឡា​ និង​នាង​ព្រីសីល​ ​ព្រមទាំង​ក្រុមជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួកគេ​ក៏​ជម្រាបសួរ​អស់​ពី​ចិត្ដ​មក​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ដែរ។​


សូម​ជម្រាបសួរ​ដល់​នាង​ព្រីសីល​ និង​លោក​អ័គីឡា​ ព្រមទាំង​ក្រុម​គ្រួសារ​លោក​អូនេស៊ិភ័រ​ផង​ដែរ។​


​សូម​ជម្រាបសួរ​ដល់​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​ផង‍។​ ពួកអ្នក​ដែល​មក​ពី​ស្រុក​អ៊ីតាលី​ក៏​ជម្រាប​សួរ​មក​អ្នក​រាល់គ្នា​ដែរ‍។​


ខ្ញុំ​ពេត្រុស​ ជា​សាវក​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​ពួកអ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ ហើយ​ដែល​បាន​បែកខ្ញែក​គ្នា​ទៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ស្រុក​ប៉ុនតុស​ ស្រុក​កាឡាទី​ ស្រុក​កាប៉ាដូគា​ ស្រុក​អាស៊ី​ និង​ស្រុក​ប៉ីធូនា​