ពេលគាត់កំពុងអង្គុយលើទីកាត់ក្ដី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។
កិច្ចការ 18:17 - Khmer Christian Bible ដូច្នេះ ពួកគេគ្រប់គ្នាក៏ចាប់លោកសូស្ថេនជាប្រធានសាលាប្រជុំ ហើយវាយគាត់នៅមុខសាលាក្ដី ប៉ុន្ដែលោកកាលីយ៉ូមិនខ្វល់នឹងរឿងនេះឡើយ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកគេទាំងអស់គ្នាក៏ចាប់សូស្ថេនអ្នកគ្រប់គ្រងសាលាប្រជុំ ហើយវាយគាត់នៅមុខទីកាត់ក្ដី ប៉ុន្តែកាលីយ៉ូមិនអើពើនឹងការទាំងនេះសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកគេទាំងប៉ុន្មានក៏ចាប់លោកសូស្ថេន ជាមេសាលាប្រជុំ ហើយវាយលោកនៅមុខសាលាក្តី តែលោកកាលីយ៉ូមិនខ្វល់ពីរឿងនេះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ* មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ចាប់សូស្ថេន ជាមេសាលាប្រជុំ មកវាយផ្ចាលនៅមុខសាលាជំនុំ តែលោកកាលីយ៉ូមិនរវល់សោះ។ អាល់គីតាប ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្ដែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។ |
ពេលគាត់កំពុងអង្គុយលើទីកាត់ក្ដី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។
ហើយមានប្រធានសាលាប្រជុំម្នាក់ ឈ្មោះយៃរ៉ូសមករកព្រះអង្គ កាលបានឃើញព្រះអង្គហើយ គាត់ក៏ក្រាបចុះនៅទៀបព្រះអង្គ
នៅពេលពួកគេឮអំពីការរស់ពីស្លាប់ឡើងវិញ អ្នកខ្លះក៏ចំអកឲ្យ ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «យើងចង់ស្ដាប់អ្នកនិយាយអំពីរឿងនេះម្ដងទៀត»។
រីឯលោកគ្រីសប៉ុសជាប្រធានសាលាប្រជុំ និងក្រុមគ្រួសារទាំងមូលបានជឿលើព្រះអម្ចាស់ ហើយអ្នកក្រុងកូរិនថូសជាច្រើនដែលបានស្ដាប់លោកប៉ូលបានជឿ និងបានទទួលពិធីជ្រមុជទឹកដែរ។
ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅតាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងលោកសូស្ថេនជាបងប្អូន។
រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដដែលត្រូវគេឆ្កាង ជាសេចក្ដីដែលនាំឲ្យជំពប់ដួលចំពោះជនជាតិយូដា និងជាសេចក្ដីល្ងង់ខ្លៅចំពោះសាសន៍ដទៃ