នៅគ្រានោះ លោកពេត្រុសបានក្រោកឈរឡើងក្នុងចំណោមពួកបងប្អូន (ដែលមានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ) ហើយនិយាយថា៖
កិច្ចការ 16:40 - Khmer Christian Bible ពេលចេញពីគុកមក ពួកគាត់ក៏ទៅផ្ទះរបស់នាងលីឌា ហើយពេលបានជួបពួកបងប្អូន ពួកគាត់ក៏លើកទឹកចិត្ដពួកគេ រួចចាកចេញទៅ។ ព្រះគម្ពីរខ្មែរសាកល ប៉ូល និងស៊ីឡាសក៏ចេញពីគុកចូលទៅផ្ទះលីឌា ហើយជួបបងប្អូន ក៏លើកទឹកចិត្តពួកគេ រួចចេញដំណើរទៅ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកលោកក៏ចេញពីគុក ហើយទៅសួរសុខទុក្ខនាងលីឌា។ កាលបានឃើញពួកបងប្អូនហើយ ពួកលោកក៏លើកទឹកចិត្តគេ រួចចេញដំណើរទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងពីរចេញពីទីឃុំឃាំង ចូលទៅផ្ទះរបស់នាងលីឌា ហើយបានជួបពួកបងប្អូន ព្រមទាំងបានលើកទឹកចិត្តគេទៀតផង រួចទើបលោកនាំគ្នាធ្វើដំណើរចេញទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលចេញពីគុកហើយ ទើបនាំគ្នាទៅឯនាងលីឌា លុះបានឃើញពួកជំនុំ នោះក៏ទូន្មានដល់គេ រួចចេញដំណើរទៅ។ អាល់គីតាប អ្នកទាំងពីរចេញពីទីឃុំឃាំង ចូលទៅផ្ទះរបស់នាងលីឌា ហើយបានជួបពួកបងប្អូន ព្រមទាំងបានលើកទឹកចិត្ដគេទៀតផង រួចទើបគាត់នាំគ្នាធ្វើដំណើរចេញទៅ។ |
នៅគ្រានោះ លោកពេត្រុសបានក្រោកឈរឡើងក្នុងចំណោមពួកបងប្អូន (ដែលមានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ) ហើយនិយាយថា៖
ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។
រួចមានស្ដ្រីម្នាក់ឈ្មោះលីឌា ជាអ្នកលក់ក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា ហើយជាអ្នកថ្វាយបង្គំព្រះជាម្ចាស់។ ពេលគាត់កំពុងស្ដាប់ ព្រះអម្ចាស់បានបើកចិត្ដរបស់គាត់ឲ្យយកចិត្ដទុកដាក់នឹងសេចក្ដីទាំងឡាយដែលលោកប៉ូលកំពុងនិយាយ។
សិស្សម្នាក់នោះមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមពួកបងប្អូននៅក្រុងលីស្ដ្រា និងក្រុងអ៊ីកូនាម
ក្រោយពេលគេដោះលែងរួចហើយ គាត់ទាំងពីរនាក់ក៏ទៅឯគ្នីគ្នារបស់ខ្លួន ហើយរៀបរាប់សព្វគ្រប់អំពីអ្វីដែលពួកសម្ដេចសង្ឃ និងពួកចាស់ទុំបាននិយាយមកកាន់ពួកគាត់។