ដូច្នេះចូរប្រយ័ត្នកុំឲ្យសេចក្ដីដែលបានថ្លែងទុកតាមរយៈពួកអ្នកនាំព្រះបន្ទូលកើតមានដល់អ្នករាល់គ្នាឡើយ គឺថា
កិច្ចការ 15:15 - Khmer Christian Bible រីឯពាក្យសំដីរបស់ពួកអ្នកនាំព្រះបន្ទូលក៏យល់ស្របនឹងការនេះដែរ គឺដូចដែលមានសេចក្ដីចែងទុកថា ព្រះគម្ពីរខ្មែរសាកល រីឯពាក្យរបស់បណ្ដាព្យាការីក៏ស្របនឹងការនេះដែរ ដូចដែលមានសរសេរទុកមកថា: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយទំនាយរបស់ពួកហោរាក៏ត្រូវនឹងដំណើរនោះដែរ ដូចមានសេចក្តីចែងទុកមកថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះបន្ទូលដែលពួកព្យាការី*បានថ្លែង ក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសេចក្ដីទំនាយរបស់ពួកហោរា ក៏ត្រូវនឹងដំណើរនោះដែរ ដូចជាមានសេចក្ដីចែងទុកមកថា អាល់គីតាប រីឯបន្ទូលនៃអុលឡោះដែលពួកណាពីបានថ្លែង ក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖ |
ដូច្នេះចូរប្រយ័ត្នកុំឲ្យសេចក្ដីដែលបានថ្លែងទុកតាមរយៈពួកអ្នកនាំព្រះបន្ទូលកើតមានដល់អ្នករាល់គ្នាឡើយ គឺថា
ដ្បិតព្រះអម្ចាស់បានបង្គាប់យើងយ៉ាងដូច្នេះថា យើងបានតាំងអ្នកជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកនាំយកសេចក្ដីសង្គ្រោះដល់ចុងបំផុតនៃផែនដី»។
ក្រោយហេតុការណ៍ទាំងនេះ យើងនឹងត្រលប់មកវិញ ហើយសង់រោងរបស់ស្ដេចដាវីឌដែលបានរលំនោះឡើងវិញ។ យើងនឹងសង់អ្វីៗដែលខូចខាតនៅក្នុងនោះ ហើយលើករោងនោះឡើងវិញ