ពេលនោះបណ្ដាជនក៏ស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះជាម្ចាស់ មិនមែនមនុស្សឡើយ!»
កិច្ចការ 14:11 - Khmer Christian Bible ពេលបណ្ដាជនបានឃើញអ្វីដែលលោកប៉ូលបានធ្វើ ពួកគេក៏ស្រែកជាភាសាលូកៅនាថា៖ «ពួកព្រះបានប្រែខ្លួនជាមនុស្សចុះមករកយើងហើយ!» ព្រះគម្ពីរខ្មែរសាកល នៅពេលឃើញអ្វីដែលប៉ូលបានធ្វើ ហ្វូងមនុស្សក៏ស្រែកឡើងជាភាសាលូកៅនាថា៖ “ពពួកទេវទេពបានចុះមករកយើងក្នុងដំណូចជាមនុស្សហើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមហាជនឃើញការដែលលោកប៉ុលបានធ្វើ គេក៏ស្រែកឡើងជាភាសាលូកៅនាថា៖ «ពួកព្រះបានកាឡាខ្លួនជាមនុស្ស ចុះមករកយើងហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើ នោះគេបន្លឺឡើងជាភាសាលូកៅនាថា ពួកព្រះបានកាឡានិម្មិតជាមនុស្ស ចុះមកឯយើងហើយ អាល់គីតាប កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ |
ពេលនោះបណ្ដាជនក៏ស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះជាម្ចាស់ មិនមែនមនុស្សឡើយ!»
ពេលនោះគេហៅលោកបារណាបាសថា ព្រះសេយូស ហើយហៅលោកប៉ូលថា ព្រះហ៊ើមេស ព្រោះគាត់ជាអ្នកនាំមុខក្នុងការនិយាយ។
ពេលពួកគាត់ដឹង ក៏ភៀសខ្លួនទៅក្រុងដទៃទៀតក្នុងស្រុកលូកៅនា ដូចជាក្រុងលីស្ត្រា ក្រុងឌើបេ និងតំបន់ជុំវិញ
ពួកគេគិតថា គាត់មុខជាហើម ឬដួលស្លាប់ភ្លាមៗមិនខាន ប៉ុន្ដែពេលចាំមើលយ៉ាងយូរ ហើយមិនឃើញមានអ្វីប្លែកកើតឡើងចំពោះគាត់សោះ ពួកគេក៏ដូរគំនិត ហើយនិយាយគ្នាថាគាត់ជាព្រះ។
មនុស្សទាំងអស់ចាប់ពីអ្នកតូចដល់អ្នកធំបានយកចិត្ដទុកដាក់ស្ដាប់គាត់ ទាំងនិយាយថា៖ «មនុស្សនេះហើយដែលគេហៅថា អំណាចដ៏អស្ចារ្យរបស់ព្រះជាម្ចាស់»