Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:10 - Khmer Christian Bible

10 មនុស្ស​ទាំងអស់​ចាប់​ពី​អ្នក​តូច​ដល់​អ្នក​ធំ​បាន​យកចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ ទាំង​និយាយ​ថា៖​ «មនុស្ស​នេះ​ហើយ​ដែល​គេ​ហៅ​ថា អំណាច​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 មនុស្ស​ទាំងអស់ ចាប់ពី​អ្នកតូច​រហូតដល់​អ្នកធំ បាន​យកចិត្តទុកដាក់​នឹង​គាត់ ទាំង​ពោលថា​៖ “គឺ​អ្នកនេះ​ហើយ ដែល​គេ​ហៅថា ‘ព្រះចេស្ដា​ដ៏អស្ចារ្យ​របស់​ព្រះ’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 គេ​ទាំង​អស់​គ្នា ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គាត់ ដោយ​ពោល​ថា៖ «អ្នក​នេះ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ​ដ៏​ធំ​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប្រជា‌ជន​ទាំង​តូច​ទាំង​ធំ​ពេញ​ចិត្ត​នឹង​គាត់​គ្រប់ៗ​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ឫទ្ធា‌នុភាព​ដ៏​ឧត្តុង្គ‌ឧត្ដម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ ក៏​ប្រុង​ផ្ចង់​ស្តាប់​គាត់​ទាំង​អស់​គ្នា ដោយ​ថា អ្នក​នេះ​ពិត​ជា​តួ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ធំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប្រជា‌ជន​ទាំង​តូច​ទាំង​ធំ​ពេញ​ចិត្ដ​នឹង​គាត់​គ្រប់ៗ​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជា​អំណាច​របស់​អុលឡោះ​ដែល​ជា​អំណាច​ដ៏​ឧត្ដុង្គ‌ឧត្ដម»។

សូមមើលជំពូក ចម្លង




កិច្ចការ 8:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​បណ្ដាជន​បាន​ឃើញ​អ្វី​ដែល​លោក​ប៉ូល​បាន​ធ្វើ​ ពួកគេ​ក៏​ស្រែក​ជា​ភាសា​លូកៅនា​ថា៖​ «ពួក​ព្រះ​បាន​ប្រែ​ខ្លួន​ជា​មនុស្ស​ចុះ​មក​រក​យើង​ហើយ!»​


ពួកគេ​គិត​ថា​ គាត់​មុខជា​ហើម​ ឬ​ដួល​ស្លាប់​ភ្លាមៗ​មិន​ខាន​ ប៉ុន្ដែ​ពេល​ចាំ​មើល​យ៉ាង​យូរ​ ហើយ​មិន​ឃើញ​មាន​អ្វី​ប្លែក​កើតឡើង​ចំពោះ​គាត់​សោះ​ ពួកគេ​ក៏​ដូរ​គំនិត​ ហើយ​និយាយ​គ្នា​ថា​គាត់​ជា​ព្រះ។​


ប៉ុន្ដែ​ព្រះគ្រិស្ដជា​អំណាច​របស់​ព្រះជាម្ចាស់​ និង​ជា​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកអ្នក​ដែល​ព្រះអង្គ​ត្រាស់ហៅ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​


ព្រោះ​អ្នក​រាល់គ្នា​ឆ្លាត​ដែល​ទ្រាំ​នឹង​ពួក​មនុស្ស​ល្ងង់​ដោយ​ពេញចិត្ដ​


ដូច្នេះ​ យើង​មិន​ត្រូវ​នៅ​ជា​ទារក​ទៀត​ឡើយ​ យើង​មិន​ត្រូវ​ឃ្លេងឃ្លោង​ ហើយ​រសាត់​ចុះ​ឡើង​តាម​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង​ និង​តាម​ឧបាយ​កល​របស់​មនុស្ស‍​ដែល​មាន​ល្បិច​ប៉ិនប្រសប់​ក្នុង​ការ​បោកប្រាស់​


មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​អំពើ​ល្មោភកាម​របស់​ពួកគេ​ ហើយ​ផ្លូវ​នៃ​សេចក្ដី​ពិត​នឹង​ត្រូវ​ប្រមាថ​ដោយ​ព្រោះ​តែ​ពួកគេ​


ហើយ​ក្បាល​មួយ​របស់​សត្វ​នោះ​ ហាក់​ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់​ ប៉ុន្ដែ​របួស​ជិត​ស្លាប់​របស់​វា​នោះ​ក៏​បាន​ជា​សះ​ឡើង​វិញ​ ដូច្នេះ​ផែនដី​ទាំងមូល​ក៏​ស្ញប់ស្ញែង​ ហើយ​ដើរ​តាម​វា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម