ព្រះអង្គមិននៅទីនេះទៀតទេ ដ្បិតព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលរួចហើយ ចូរមកមើលកន្លែងដែលគេផ្ដេកសពព្រះអង្គចុះ
កិច្ចការ 13:30 - Khmer Christian Bible ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ អាល់គីតាប ប៉ុន្ដែ អុលឡោះបានប្រោសអ៊ីសាឲ្យរស់ឡើងវិញ។ |
ព្រះអង្គមិននៅទីនេះទៀតទេ ដ្បិតព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលរួចហើយ ចូរមកមើលកន្លែងដែលគេផ្ដេកសពព្រះអង្គចុះ
ហេតុនេះហើយបានជាព្រះវរបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំលះបង់ជីវិតរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំទទួលបានជីវិតមកវិញ
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរបំផ្លាញព្រះវិហារនេះចុះ នោះខ្ញុំនឹងសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»
ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញនៅថ្ងៃទីបី ព្រមទាំងប្រោសប្រទានឲ្យគេមើលឃើញព្រះអង្គ
ថាព្រះជាម្ចាស់បានសម្រេចសេចក្ដីសន្យានេះដល់យើង ជាកូនចៅរបស់ពួកគាត់ដោយប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកនៅក្នុងទំនុកតម្កើងជំពូកទីពីរថា អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ
ហើយការដែលព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យរស់ពីការសោយទិវង្គតឡើងវិញ ដោយមិនឲ្យត្រលប់ទៅឯសេចក្ដីពុករលួយទៀត នោះព្រះអង្គបានមានបន្ទូលយ៉ាងដូច្នេះថា យើងនឹងប្រទានសេចក្ដីមេត្ដាករុណាស្មោះត្រង់ ដែលបានសន្យាជាមួយដាវីឌដល់អ្នករាល់គ្នា។
ប៉ុន្ដែព្រះមួយអង្គដែលព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញនោះ មិនបានជួបសេចក្ដីពុករលួយទេ។
ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយ ដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយយុត្ដិធម៌តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះជាម្ចាស់បានប្រទានភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ដោយប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»
ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ ដោយបំផ្លាញការឈឺចាប់នៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់គ្មានអំណាចបង្ខាំងព្រះអង្គទុកបានឡើយ។
គឺព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់អំពីការនេះ។
ព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុបជាព្រះនៃដូនតារបស់យើងបានលើកតម្កើងព្រះយេស៊ូជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានចាប់បញ្ជូនព្រះអង្គ និងបានបដិសេធនៅចំពោះមុខលោកពីឡាត់ កាលដែលគាត់សម្រេចថាដោះលែងព្រះអង្គនោះ។
អ្នករាល់គ្នាបានសម្លាប់ម្ចាស់នៃជីវិត ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ រីឯយើងជាបន្ទាល់អំពីការនេះ
ព្រះជាម្ចាស់បានជ្រើសរើសអ្នកបម្រើរបស់ព្រះអង្គ ហើយបានចាត់លោកឲ្យមកឯអ្នករាល់គ្នាមុនគេដើម្បីប្រទានពរឲ្យអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីសេចក្ដីអាក្រក់របស់អ្នករាល់គ្នារៀងៗខ្លួន»។
នោះចូរអស់លោក ព្រមទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងចុះថា គឺដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ដែលពួកលោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះហើយ ទើបបុរសនេះបានឈរនៅចំពោះមុខពួកលោក ទាំងមានសុខភាពល្អដូច្នេះ។
សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដដែលបានប្រោសព្រះយេស៊ូជាព្រះអម្ចាស់របស់យើង និងជាអ្នកគង្វាលចៀមដ៏ឧត្ដម ឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះ