ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះ នឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។
កិច្ចការ 11:28 - Khmer Christian Bible ក្នុងចំណោមអ្នកទាំងនោះមានម្នាក់ឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយប្រកាសដោយព្រះវិញ្ញាណថា នឹងមានអំណត់មួយយ៉ាងធំកើតនៅលើផែនដីទាំងមូល គ្រោះអត់ឃ្លាននេះក៏កើតឡើងមែនក្នុងរាជ្យរបស់ព្រះចៅក្លូឌាស។ ព្រះគម្ពីរខ្មែរសាកល ម្នាក់ក្នុងពួកគេឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយបញ្ជាក់ដោយព្រះវិញ្ញាណថា ទុរ្ភិក្សដ៏ធ្ងន់ធ្ងររៀបនឹងកើតឡើងលើពិភពលោកទាំងមូល។ ការនេះបានកើតឡើងក្នុងរជ្ជកាលសេសារក្លូឌាសមែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមហោរាទាំងនោះ មានម្នាក់ឈ្មោះអ័ក្កាបុស ក្រោកឡើង ហើយថ្លែងដោយព្រះវិញ្ញាណថា នឹងមានអំណត់ជាខ្លាំងនៅពាសពេញលើផែនដី (អំណត់នេះកើតមានក្នុងរជ្ជកាលព្រះចៅក្លូឌាស)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមព្យាការីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយព្រះវិញ្ញាណបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿឲ្យដឹងថា បន្ដិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែន គឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជក្លូឌាស )។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកហោរានោះ មានម្នាក់ឈ្មោះអ័ក្កាបុស គាត់ក្រោកឡើងទាយ ដោយព្រះវិញ្ញាណថា នឹងមានអំណត់អត់ជាខ្លាំង នៅគ្រប់លើផែនដី នោះក៏កើតមកក្នុងប្រវត្តិនៃមហារាជក្លូឌាសមែន អាល់គីតាប ក្នុងចំណោមណាពីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយរសអុលឡោះបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿឲ្យដឹងថា បន្ដិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែន គឺនៅក្នុងរជ្ជកាលស្តេចអធិរាជក្លូឌាស)។ |
ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះ នឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។
ដ្បិតជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានគ្រោះអត់ឃ្លាន និងការរញ្ជួយដីច្រើនកន្លែង
នៅគ្រានោះ ព្រះចៅអធិរាជអូគូស្ទបានចេញព្រះរាជក្រឹត្យមួយច្បាប់ គឺឲ្យធ្វើជំរឿនប្រជាជនទូទាំងអាណាចក្រ។
នៅឆ្នាំទីដប់ប្រាំនៃរាជ្យព្រះចៅអធិរាជទីប៊ើរ កាលលោកប៉ុនទាសពីឡាត់គ្រប់គ្រងស្រុកយូដា ហេរ៉ូឌជាស្ដេចត្រាញ់នៃស្រុកកាលីឡេ ឯភីលីពត្រូវជាប្អូន ជាស្ដេចត្រាញ់នៃស្រុកអ៊ីទូរេ និងស្រុកត្រាខូនីត រីឯលីសានាស ជាស្ដេចត្រាញ់នៃស្រុកអាប៊ីលេន។
នៅក្រុងនោះ លោកប៉ូលបានជួបជនជាតិយូដាម្នាក់ឈ្មោះអ័គីឡាជាអ្នកស្រុកប៉ុនតុស និងនាងព្រីស៊ីលជាប្រពន្ធរបស់គាត់ដែលទើបមកពីស្រុកអ៊ីតាលី ដ្បិតព្រះចៅអធិរាជក្លូឌាសបានបញ្ជាឲ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម លោកប៉ូលក៏ចូលទៅជួបពួកគេ
កាលយើងកំពុងស្នាក់នៅទីនោះជាច្រើនថ្ងៃ នោះមានអ្នកនាំព្រះបន្ទូលម្នាក់ឈ្មោះអ័ក្កាបុស បានចុះពីស្រុកយូដាមក