ហើយពេលលោកប៉ូលដាក់ដៃលើពួកគេ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ រួចពួកគេក៏និយាយភាសាចម្លែកអស្ចារ្យ ព្រមទាំងថ្លែងព្រះបន្ទូលផង។
កិច្ចការ 11:15 - Khmer Christian Bible ពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើពួកគេដូចជាបានសណ្ឋិតលើយើងកាលពីដំបូងដែរ។ ព្រះគម្ពីរខ្មែរសាកល “នៅពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកលើពួកគេ ដូចដែលយាងចុះមកលើយើង កាលពីដំបូងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានសណ្ឋិតលើយើង កាលពីដំបូងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានយាងចុះមកសណ្ឋិតលើយើង កាលពីដើមដំបូងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលខ្ញុំចាប់តាំងនិយាយទៅ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើគេ ដូចជាបានសណ្ឋិតលើយើងរាល់គ្នាកាលពីដើមដែរ អាល់គីតាប នៅពេលខ្ញុំចាប់ផ្ដើមនិយាយ រសអុលឡោះដ៏វិសុទ្ធក៏ចុះមកសណ្ឋិតលើពួកគេ ដូចរសអុលឡោះបានចុះមកសណ្ឋិតលើយើង កាលពីដើមដំបូងនោះដែរ។ |
ហើយពេលលោកប៉ូលដាក់ដៃលើពួកគេ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ រួចពួកគេក៏និយាយភាសាចម្លែកអស្ចារ្យ ព្រមទាំងថ្លែងព្រះបន្ទូលផង។
ពេលពួកគេបានអធិស្ឋានរួចហើយ កន្លែងដែលពួកគេកំពុងជួបប្រជុំគ្នានោះក៏ញ័ររញ្ជួយ រីឯពួកគេក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយចាប់ផ្ដើមប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយក្លាហាន។
លោកពេត្រុសបានស្នាក់នៅជាច្រើនថ្ងៃក្នុងក្រុងយ៉ុបប៉េជាមួយបុរសម្នាក់ឈ្មោះស៊ីម៉ូនជាអ្នកសម្លាប់ស្បែក។