Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 11:16 - Khmer Christian Bible

16 ពេល​នោះ​ ខ្ញុំ​ក៏​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា​ លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ខ្ញុំ​ក៏​នឹកឃើញ​ព្រះបន្ទូល​នេះ​របស់​ព្រះអម្ចាស់​ដែល​ថា​:‘យ៉ូហាន​បាន​ធ្វើពិធីជ្រមុជ​ដោយ​ទឹក​ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ទទួលពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ពី​ការដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា "លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ថា “លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ពី​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា «លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ»

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ថា “យ៉ះយ៉ា​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​រស‌អុលឡោះ​ដ៏​វិសុទ្ធ”។

សូមមើលជំពូក ចម្លង




កិច្ចការ 11:16
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែចិត្ដ​ ប៉ុន្ដែ​ព្រះអង្គ​ដែល​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ដោះ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ​


ហើយ​គេ​បាន​ទទួល​សារភាព​បាប​របស់​ខ្លួន​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់‍។​


ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​ព្រះអង្គ​វិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​


ពួកគេ​ក៏​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​


លោក​យ៉ូហាន​ក៏​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​នឹង​មាន​ព្រះ​មួយ​អង្គ​យាង​មក​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ។​


លោក​យ៉ូហាន​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​មាន​ព្រះ​មួយ​អង្គ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​មិន​ស្គាល់​


ខ្ញុំ​មិន​បាន​ស្គាល់​ព្រះអង្គ​ទេ ​ប៉ុន្ដែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា៖​ «ពេល​អ្នក​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នកណា​ គឺ​អ្នក​នោះ​ហើយ​ដែល​ធ្វើ​ពិ​ធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​


រីឯ​អ្នក​ជំនួយ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ព្រះ​វរ​បិតា​នឹង​ចាត់​ឲ្យ​មក​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ព្រះអង្គ​នឹង​បង្រៀន​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​អស់​ ហើយ​រំលឹក​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា។​


ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់​ នោះ​អ្នក​រាល់គ្នា​អាច​ចាំ​ថា​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ។​ ពី​ដំបូង​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ទេ​ ព្រោះ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា។​


ដ្បិត​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​នៅ​ប៉ុន្មាន​ថ្ងែ​ទៀត​នេះ​ អ្នក​រាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​


ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់គ្នា​សព្វគ្រប់​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ធ្វើ​ការ​ដូច្នេះ​ដែរ​ ដើម្បី​ជួយ​អ្នក​ទន់ខ្សោយ​ ព្រមទាំង​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​យេស៊ូ​ ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា​ ការ​ដែល​ឲ្យ​ មាន​ពរ​ច្រើន​ជាង​ការ​ដែល​ទទួល‍»។​


ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​រូបកាយ​តែ​មួយ​ ដោយសារ​ព្រះវិញ្ញាណ​តែ​មួយ​ មិនថា​ ​ជនជាតិ​យូដា​ ឬ​ជនជាតិ​ក្រេក​ មិនថា​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ឡើយ​ គឺ​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​ទាំង​អស់​គ្នា​ផឹក​ព្រះវិញ្ញាណ​តែ​មួយ​


ឥឡូវនេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ នេះ​ជា​សំបុត្រ​ទីពីរ​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ​ ខ្ញុំ​បាន​រំលឹក​ និង​ដាស់​គំនិត​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម